(ភ្នំពេញ)៖ នេះជាឆ្នាំទី ៦ ហើយ ដែល ដឹ ភីហ្សា ខមផេនី (The Pizza Company) បានប្រារព្ធកម្មវិធី The Pizza Company Excellence Award ដើម្បីប្រកួតប្រជែង រកក្រុមបុគ្គលិក ឆ្នើមប្រចាំឆ្នាំ។ ព្រឹត្តិការណ៍នេះ បានធ្វើឡើងចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០១៦ នៅសាខា ដឹ ភីហ្សា ខមផេនី សកលវិទ្យាល័យ ភ្នំពេញអន្ដរជាតិ ទល់មុខវិទ្យាល័យ បាក់ទូក។ ក្នុងនោះមានការចូលរួម ពីក្រុមបុគ្គលិកទាំង ២១សាខា របស់ ដឹ ភីហ្សា ខមផេនី មកពីទីក្រុងភ្នំពេញ ក្រុងសៀមរាប ក្រុងព្រះសីហនុ និងក្រុងបាត់ដំបង។

ក្រុមដែលទទួលបានជោគជ័យ «Excellence Award 2016» គឺបានទៅលើ ដឹ ភីហ្សា ខមផេនី សាខា សៀមរាប ហើយក្រុមដែលទទួលបានជ័យលាភី នឹងបានទទួលពានរង្វាន់ ជាទឹកប្រាក់ចំនួន ១,៦០០,០០០រៀល និងដំណើរទស្សនៈកិច្ចសិក្សា ទៅកាន់ប្រទេស ថៃ ផងដែរ។ ខណៈ​ដែល ក្រុម ដឹ ភីហ្សា ខមផេនី សាខាកាល់ម៉ែត ទទួលបានជ័យលាភី លើផ្នែកធ្វើម្សៅ (Best Dough Maker Award 2016)។ ក្រុម ដឹ ភីហ្សា ខមផេនី សាខាផ្សារទំនើបសូរិយា ទទួលបានជ័យលាភី​លើផ្នែក ផ្ដល់សេវាកម្មល្អបំផុត (Best Service Maker Award 2016)។ ក្រុម ដឹ ភីហ្សា ខមផេនី សាខាបាត់ដំបង ទទួលបានជ័យលាភី លើផ្នែកធ្វើភីហ្សាល្អបំផុត (Best Pizza Making Award 2016) និងក្រុម ដឹ ភីហ្សា ខមផេនី សាខាសាមគ្គី ទទួលបានជ័យលាភី លើផ្នែកសាវាដឹកជញ្ជូនល្អបំផុត (Best Delivery Award 2016)។

លោក អ៊ូ គីមហូវ នាយប្រតិបត្តិ ដឹ ភីហ្សា ខមផេនី បានមានប្រសាសន៍ថា «កម្មវិធីនេះធ្វើឡើង ក្នុងគោលបំណង ៣សំខាន់ គឺដើម្បីពង្រឹងលើផ្នែកស្ដង់ដា ប្រតិបត្តិខាងផលិតផល បូករួមទាំងការធ្វើម៉្សៅ ដូហ្វ ការធ្វើភីហ្សា ការចំអិនផាសតា អនាម័យ ការចាត់ចែងក្នុងហាង និងការបម្រើសេវាកម្ម លំដាប់ថ្នាក់ពិភពលោក ហើយយើងចង់កែប្រែក្លាយ កម្មវិធីនេះឲ្យបុគ្គលិក អភិវឌ្ឍន៏ពង្រឹងសមត្ថភាពខ្លួន និងដើម្បីធានាគុណភាព គ្រប់គ្រងកិច្ចការប្រកបដោយការ ទទួលខុសត្រូវជាក្រុម»។

ឆ្លៀតក្នុងឱកាសនេះ​ លោក ទេព វីរៈ នាយគ្រប់គ្រងក្រុមហ៊ុន អ៉ី អេហ្វ ជី (EFG) បានមានប្រសាសន៍ថា «ក្រៅពីការពង្រឹងស្ដង់ដា ប្រតិបត្តិ និងសេវាកម្មអតិថិជន អ្វីដែលពិសេសថែមជាងនេះ គឺ ដឹ ផីហ្សា ខមផេនី នឹងបន្ថែមមុខម្ហូបថ្មី ២៩មុខ ការផ្លាស់ប្ដូរការរចនាមុខម្ហូប ចាស់សារជាថ្មី ការរៀបចំតុបតែងលំអ ក្នុងហាង​បទភ្លេងថ្មី ការបន្ថែមនៅកន្លែងកំសាន្ដ សម្រាប់ក្មេងលេង នៅហាងដែលទើបបើកថ្មី ទាំងនេះធានាថាអតិថិជន នឹងទទួលបាននូវបទពិសោធន៍ ក្នុងការទទួលទានអាហារ ការជួបជុំក្រុមគ្រួសារ មិត្តភក្ដិ ជាមួយនឹងរសជាតិឈ្ងុយឆ្ងាញ់ គ្រប់ឱកាស និងគ្រប់ពេលវេលា»

សូមបញ្ជាក់ថា ក្នុងឆ្នាំនេះ ដឹ ភីហ្សា ខមផេនី នឹងធ្វើការពង្រីកសាខាបន្ថែមថ្មី ចំនួន ៤ ទៀត នៅក្នុងឆ្នាំ២០១៦ នេះ គឺនៅក្រុងប៉ោយប៉ែត ជ្រោយចង្វារ ភ្នំពេញថ្មី និងក្រុងសៀមរាបបន្ថែម ហើយនឹងបន្ដបើកសាខា​បន្ថែមច្រើនទៀត នៅឆ្នាំក្រោយៗទៀត។

ហាង ដឹ ភីហ្សា ខមផេនី (THE PIZZA COMPANY) ជាស្លាកសញ្ញា ដែលទទួលបានការទិញសិទ្ធិផ្ដាច់មុខ ដោយក្រុមហ៊ុន អ៉ី អេហ្វ ជី (EFG) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA CAMBODIA) ព្រមទាំងបានទទួលសិទ្ធិ ចែកចាយផ្ដាច់មុខនូវផលិតផល ម្ហូបអាហារល្បីៗ លើពិភពលោកជាច្រើនទៀត ដូចជា ប៊ីប៊ីឃ្យូ (BBQ) កាហ្វេខូស្តារ (COSTA COFFEE) ការ៉េម ស្វិនសិន (SWENSEN’S)  ការ៉េមនំដេរីឃ្វីន(DAIRY QUEEN) និងនំដូហ្វណាត់ គ្រីស្ពីគ្រីម (KRISPY KREME DOUGHNUT)៕