(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤នេះ លោក ឈួន វិន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលបន្ទុកជាអគ្គនាយកដ្ឋានបចេ្ចកវិទ្យា និងទំនាក់ទំនងសាធារណៈ បានដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើវឌ្ឍនភាពការងាររបស់អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ ដែលសម្រេចបានក្នុងខែសីហា ឆ្នាំ២០២៤ និងបានផ្តល់អនុសាសន៍ណែនាំ ដល់មន្រ្តីកម្មសិក្សា ដែលបានតែងតាំងថ្មីនៅអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ។
កិច្ចប្រជុំពិនិត្យពិភាក្សាលើវឌ្ឍនភាពការងាររបស់អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ មានការចូលរួមពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន ថ្នាក់ដឹកនាំនាយកដ្ឋានចំណុះទាំងបី ចំណុះអគ្គនាយកដ្ឋានផងដែរ៕