(ភ្នំពេញ)៖ សម រង្ស៉ី ដែលអស់សង្ឃឹមក្នុងការរារាំងលើគំរោងព្រែកជីកហ៊្វូណនតេជោ បានព្យាយាមបញ្ឆេះ រឿងថ្មីមួយជាបន្តទៀត ដោយលើកនេះ គឺបញ្ហាតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា វៀតណាម ឡាវ CLV ។ សម្តីញុះញង់បង្កនូវភាពអុជអាលថ្មីនេះ បានធ្វើឡើងបន្ទាប់ពីឧបាយកលខ្មៅងងឹតចង់រារាំង មិនឱ្យមានការបើកការដ្ឋានព្រែកជីកហ៊្វូណនតេជោនោះ បានបរាជ័យទៅហើយ។
សម រង្ស៉ី បាននិយាយញុះញង់ថាគម្រោងព្រែកជីកភ្ជាប់ទីក្រុងភ្នំពេញ ទៅដល់សមុទ្ទអាចនាំមកនូវគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរដល់បរិស្ថាន និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ និងចោទថាគំ រោងព្រែកជីកនោះ នឹងធ្វើឱ្យកម្ពុជាបាត់បង់ទឹកដីទៅឱ្យបរទេស។
រាជរដ្ឋាភិបាលអាណ្ណត្តិទី៧ ដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមើលឃើញនូវឧបាយ កលចោទប្រកាន់ទាំងនោះក្នុងបំណងបង្កើនក្តីមន្ទិលសង្ស័យ ដើម្បីចង់ធ្វើឱ្យប្រជាជនលែងជឿ ទុកចិត្តការដឹកនាំរបស់រាជរដ្ឋាភិបាល។
ដើម្បីបំបាត់ចោលនូវឧបាយកលទាំងនេះ, សំណង់ព្រែកជីកហ៊្វូណនតេជោ ត្រូវបានបើកការដ្ឋានក្នុងពិធីរបស់ខ្លួននៅថ្ងៃទី៥ សីហា ឆ្នាំ២០២៤ ប្រព្រឹត្តទៅនៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ សម្តេចធិបតី បានថ្លែងប្តេជ្ញាការសម្រេចធ្វើឱ្យបាននូវសំណង់ព្រែកជីក ជាប្រវត្តិសាស្ត្រនេះ៖
«មានការវាយប្រហារ តាមហ្វេសប៊ុកជេរថាក្បត់ជាតិ ធ្វើព្រែកជីក បាត់ដី តែបើយើងមិនធ្វើសម្រេចឲ្យចេញនូវចក្ខុវិស័យនោះទេ ដើម្បីឱ្យបងប្អូនបានឃើញទេ នឹងមានការមន្ទិលសង្ស័យរហូត។ ជឿខ្ញុំចុះ ។ហើយពេលមានមន្ទិលសង្ស័យហើយ នឹងមានអ្នកឆ្លៀតឪកាសអាចរុញឲ្យមានការបែកបាក់ដើម្បីឱ្យមានការមិនទុកចិត្តគ្នាថា ចេតនាអាក្រក់ណាស់រដ្ឋាភិបាល បំរុងឲ្យគេមែនប៉ុន្តែមកពីប្រជាជនតវ៉ា ទើបបានដកថយ។ យើងគ្មានអ្វីទៅបង្ហាញគាត់ទេក្រៅពីកាន់មេក្រូប្រាប់ថាឥឡូវយើងកាន់អស់ហើយ យើងពន្យល់អស់ហើយ។ ល្អបំផុតគឺគ្មានអ្វីជាងធ្វើឲ្យចេញ ហើយធ្វើឲ្យលឿនតែម្តង ហេតុនេះហើយបាន យើងរំកិលពីខែ១២មកខែ៨នេះតែម្តង កុំឲ្យយប់យូរសុបិនច្រើននាំឲ្យមានបញ្ហា»។
បន្ទាប់ពីការបំបាក់នូវឧបាយកល ដែលចង់រារាំងមិនឱ្យជីកព្រែកហ៊្វូណនតេជោ, ទណ្ឌិត សម រង្ស៉ី បានបញ្ចេញក្រឡាសាថ្មីមួយទៀត ដោយបាននិយាយនៅថ្ងៃទី៦សីហានេះ ជុំវិញបញ្ហា តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា វៀតណាម ឡាវ CLV ។
សម រង្ស៉ី មេខ្លោងក្បត់ជាតិបីជំនាន់រូបនេះនិយាយថា ខេត្តចំនួនបួននាភាគឥសានប្រទេស ដែលស្ថិតក្នុងចក្ខុវិស័យនៃតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា វៀត ណាម ឡាវ នោះ គឺជាការកាត់ដីឱ្យ ទៅប្រទេសវៀតណាម។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់រួចមកហើយថា កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ វៀតណាម គឺធ្វើឡើងតែក្នុងក្របខណ្ឌអាជ្ញាធរប្រទេសទាំងបី ដើម្បីផលប្រយោជន៍សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល អប់រំ សន្តិសុខ និងការគ្រប់ គ្រងគ្រោះមហន្តរាយ ដូចប្រសាសន៍ធ្លាប់បានបញ្ជាក់របស់ សម្តេចតជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកន្លងមកនេះ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងទៀតថា ប្រទេសនីមួយៗ បានរក្សាអធិបតេយ្យភាពជាតិរៀងៗខ្លួន ដោយគ្មានអ្នកណាបំពានបានឡើយ ទន្ទឹមនឹងនោះ ក៏គ្មានការអនុញ្ញាតឱ្យមានចលនាចេញចូល របស់ប្រជាពលរដ្ឋដោយសេរី ដូចការលើកឡើងមួយចំនួននោះដែរ ពោលគឺ ប្រទេសនីមួយៗ នៅ តែគ្រប់គ្រងនិងរក្សា ឯករាជ្យភាព អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ខ្លួនស្របតាមច្បាប់ជាធរមាន ដោយគ្មានការបង្កើតដែនដីថ្មីរួមគ្នាណាមួយដូចការលើកឡើងនោះឡើយ។
មន្ត្រីរាជរដ្ឋាភិបាលកម្ពុជា នៅបានបញ្ជាក់បួនចំណុចកន្លងមកនេះទៀតថា៖
ទី១៖ គ្មានការកាត់ទឹកដី ៤ខេត្តជូនប្រទេសវៀតណាមដូចការចោទប្រកាន់មួលបង្កាច់ពីក្រុម ជ្រុលនិយម មួយចំនួនតូចនោះឡើយ។
ទី២៖ គ្មានការយកខេត្តទាំង៤ របស់កម្ពុជា ទៅដាក់ហ៊ុនជាមួយប្រទេសជិតខាង ដើម្បីរួម បញ្ចូលគ្នាជាដែនដីតែមួយ ដូចការលើកឡើងដោយបំភាន់ ឬដោយការកាន់ច្រឡំមួយចំនួន នោះឡើយ។
ទី៣៖ គ្មានការដាក់ហ៊ុនធនធានធម្មជាតិ ដូចជាធនធានរ៉ែ និងធនធានព្រៃឈើជាដើម របស់ ខេត្តទាំង ៤ ដើម្បីវិនិយោគរួមគ្នា ដូចការលើកឡើងនោះឡើយ។
និងទី៤៖គ្មានការអនុញ្ញាតឱ្យប្រជាពលរដ្ឋប្រទេសនីមួយៗចេញចូលដោយសេរី ក្នុងទឹកដី តំបន់អភិវឌ្ឍន៍ ត្រីកោណនោះទេ។
កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបីកម្ពុជា វៀតណាម ឡាវ ក្នុងការបង្កើតតំបន់អភិវឌ្ឍន៍ ត្រីកោណ ត្រូវគេរាយការណ៍ថាគឺក្នុងគោលបំណងនៃការចង់តភ្ជាប់គ្នា ដើម្បីផលប្រយោជន៍ សេដ្ឋកិច្ច, ពាណិជ្ជកម្ម, ការលើកកម្ពស់វិស័យទេសចរណ៍ ដែលជាគ្រឹះក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការកាត់បន្ថយភាពក្រីក្រតែប៉ុណ្ណោះ។
ខេត្តទាំង១៣ ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍នោះរួមមានខេត្តវៀតណាមចំនួន៥ គឺ ខេត្តកន្ទុម, ខេត្តចាយឡាយ, ខេត្ត ដាក់ឡាក់, ខេត្តដាក់នុង និងខេត្តប៊ិញភឿក។ ខេត្តនៃ ប្រទេសកម្ពុជា មានចំនួន៤ គឺខេត្តរតនគីរី, មណ្ឌលគីរី, ស្ទឹងត្រែង និងក្រចេះ, ចំណែក ខេត្ត នៃប្រទេសឡាវមានចំនួន៤ គឺខេត្តចំប៉ាសាក់, ខេត្តសារ៉ាវ៉ាន់, ខេត្តអឌ្ឍពើ និង ខេត្ត សេកុង។ ប៉ុន្តែ សម រង្ស៉ី ដើម្បីតែអំពើក្បត់ជាតិ នៅតែបង្កនយោបាយញុះញង់ និងបំបែកបំបាក់។
ប្រវត្តិសាស្ត្របានបង្ហាញថា តាមពិតគឺ សម រង្ស៉ី នោះទៅវិញទេ ដែលបានឃុបឃិតជាមួយមេ ដឹកនាំចលនាសេរីវៀតណាមឈ្មោះកុកស ជាមួយនឹងការចុះហត្ថលេខាក្នុងឆ្នាំ២០១៣ក្នុង នាមជាគណបក្សសង្គ្រោះជាតិ។
សម រង្ស៉ី បានសន្យាថាគាត់នឹងប្រគល់ខេត្តចំនួនបួនភាគ ឥសានប្រទេស គឺខេត្តរតនគីរី, ខេត្តមណ្ឌលគីរី, ខេត្តស្ទឹង ត្រែងនិងខេត្តក្រចេះ ឱ្យទៅក្រុម យួនសេរីដេហ្គានៅពេលណាដែលគណបក្សរបស់ខ្លួនឈ្នះឆ្នោតលើ គណបក្សប្រជាជនកម្ពុជា។ នេះជាសម្តីនិងភស្ថុតាងមិនអាចប្រកែកបានចំពោះទង្វើក្បត់ជាតិ របស់សម រង្ស៉ី ក្នុងពិធីចុះ ហត្ថលេខាឆ្នាំ២០១៣ លើទឹកដីសហរដ្ឋអាមេរិកជាមួយនឹងសម្តីរបស់មេដឹកនាំដេហ្គាឈ្មោះ កុក ស និងបុគ្គលក្បត់ជាតិ សម រង្ស៉ី ថ្ងៃទី១៣មេសាឆ្នាំ២០១៣៖
(កុកស) «ស្ថិតនៅជុំវិញខេត្តស្ទឹងត្រែង ក្រចេះ រតនគីរី និងមណ្ឌលគីរី ដែលកាលពីមុនលោកបាននិយាយប្រាប់ពួកយើងថា លោកនឹងអនុញ្ញាតឲ្យពួកយើងរស់នៅដោយសេរី ជាមួយនឹងរដ្ឋាភិបាលរបស់លោក។
បើសិនជាលោកត្រូវជាប់ឆ្នោតធ្វើជាមេដឹកនាំប្រទេសកម្ពុជានៅពេលអនាគត លោកចាំពីចំណុចនេះទេ? ដូចនេះពួកយើងសប្បាយចិត្តណាស់ដែលលោកមកទីនេះ ដើម្បីអះអាងសារជាថ្មីម្តងទៀតលើអ្វី ដែលលោកបាននិយាយក្នុងនាមជាអ្នកនយោបាយ ហើយពេលនេះពួកយើងរង់ចាំស្តាប់ពីលោកនូវអ្វីដែលលោកនឹងនិយាយនិងអ្វីដែលពួកយើងត្រូវធ្វើ។ ដើម្បីធ្វើឲ្យវាកាន់តែរឹងមាំ និងរង់ចាំពេលដែលលោកក្លាយជាអ្នកដឹកនាំ ហើយពួកយើងនឹងអាចរីករាយ ជាមួយនឹងអ្វីដែលលោកនឹងឲ្យមកពួកយើង នេះហើយជាមូលហេតុដែលមនុស្សទាំងអស់នៅទីនេះ។»
(សម រង្ស៉ី) «កុកសគឺជាមេដឹកនាំនៃចលនា ដែលបានបារាំងហៅថា ម៉ុងតាញ៉ា ប៉ុន្តែពួកគេហៅខ្លួនគេថា Degar ។ ពួកគេជាផ្នែកមួយនៃប្រជាជាតិកម្ពុជា ដែលរស់នៅក្នុងខេត្តមណ្ឌលគីរី រតនគីរី ស្ទឹងត្រែង ក្រចេះ យើងសូមថ្លែងអំណរគុណចំពោះ Degar ដែលតែងតែផ្តល់ការគាំទ្រដល់គណបក្សសង្គ្រោះជាតិ។ នៅពេលដែលយើងបង្កើតរដ្ឋាភិបាលថ្មី យើងនឹងធានាថា ជនជាតិ Degar នឹងរស់នៅយ៉ាងមានសេរីភាពដូចជាពលរដ្ឋកម្ពុជាស្របច្បាប់ ដីព្រៃឈើនិងភ្នំ ដែលជារបស់ពួកគេ នឹងត្រូវបានប្រគល់ត្រឡប់ជូនពួកគេកាន់កាប់វិញ ក្នុងនាមជាម្ចាស់ស្រុក។»
តើ សម រង្ស៉ី អាចប្រកែកបានដែរឬទេចំពោះសម្តី និងទង្វើរបស់ខ្លួនជាមួយនឹងមេដឹកនាំដេហ្គា ឈ្មោះ កុក ស នេះ?
ប្រជាជនកម្ពុជាទូទាំងប្រទេស បានថ្កោលទោសចំពោះអំពើក្បត់ជាតិរបស់ សម រង្ស៉ី ដែលពេលនេះបែរជានិយាយចោទដាក់មកលើរាជរដ្ឋាភិបាលកម្ពុជាវិញថា គំរោងនៃតំបន់ត្រី កោណអភិវឌ្ឍន៍កម្ពុជា វៀត ណាម ឡាវ គឺជាការកាត់ដីឱ្យ ទៅប្រទេសវៀតណាមនោះទៅ វិញ។ នេះគឺជានយោបាយបៀមឈាម ព្រួសមកលើអ្នកដទៃដែលគ្មានកំហុសតែប៉ុណ្ណោះ។ សម រង្ស៉ី ត្រូវតែទទួលខុសត្រូវដោយគ្មានថ្ងៃរួចផុត ពីការដាក់ទោសរបស់ប្រវត្តិសាស្ត្រជាតិខ្មែរឡើយ៕