(ភ្នំពេញ)៖ សមាគមមរណសង្រ្គោះថៃជី និងខេឌីអូ ហ្វានែន ភីអិលស៊ី ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្ដីពីការចុះបញ្ចីសមាគមមរណសង្គ្រោះថៃជី ដើម្បីឲ្យប្រជាពលរដ្ឋបានយល់ដឹងពីសេវាកម្ម ការការពារអាយុជីវិត ការទទួលបានប្រាក់ឧបត្តម្ភ ការជួយសម្រាលបន្ទុកដល់គ្រួសារ ដែលបានបាត់បង់ជីវិត ក្នុងនាមជាសមាជិកសមាគម និងបង្កើនជីវភាពគ្រួសារ ចំណងមិត្តភាព សាមគ្គីភាព ឲ្យកាន់តែល្អប្រសើរឡើងក្នុងសង្គមជាតិ និងរួមចំណែកកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋកម្ពុជា។
លោក យុន សុភា នាយកប្រតិបត្តិសមាគមមរណសង្គ្រោះថៃជី បានបញ្ជាក់ថា «ការចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នា ដែលធ្វើឡើងនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦នេះ ដោយមើលឃើញ ពីការអភិវឌ្ឍន៍ប្រទេសកម្ពុជា មានការរីកចម្រើនជាបន្តបន្ទាប់ ស្របទៅនឹងគោលនយោបាយ ជាយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ សមាគមយើងខ្ញុំ នឹងបានជួយសម្រាលបន្ទុកដល់គ្រួសារ ដែលបានបាត់បង់ជីវិត ក្នុងនាមជាសមាជិកសមាគម និងបង្កើនជីវភាពគ្រួសារ ចំណងមិត្តភាព សាមគគ្គីភាព ឲ្យកាន់តែល្អប្រសើរឡើង ក្នុងសង្គមជាតិ ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋកម្ពុជា»។
លោកបន្ដថា «ពិសេសដើម្បីឲ្យកាន់តែមានភាពរីកចម្រើន ភាពរឹងមាំ ការជឿជាក់ ការប្រកាន់ភ្ជាប់នៅគោលការណ៍ ក្រមសីលធម៌ វិជ្ជាជីវៈ សង្គម ច្បាប់ បង្កើនទំនុកចិត្ត ងាយស្រួលដល់សមាជិក ដែលទទួលបាននៅសេវាកម្មការការពារ អាយុជីវិតគ្រប់កម្រិត ព្រមទាំងបានប្រាក់ឧបត្ថម្ភ យ៉ាងពេញចិត្តបំផុត ដើម្បីលើកស្ទួយជីវភាពរស់នៅ ក្នុងគ្រួសារឲ្យកាន់តែប្រសើរឡើង ដោយអនុវត្តឲ្យបាននៅនិរន្តរភាព និងបង្កើននូវអត្ថប្រយោជន៍ ជូនដល់សមាជិកគ្រប់រូបផងដែរ»។
លោក ម៉ន ស៊ីម ប្រធាននាយប្រតិបត្តិ ខេឌីអូ ហ្វានែន ភីអិលស៊ី បានលើកឡើថា «មូលហេតុដែលយើងចាប់ដៃគូ ជាមួយសមាគមមរណសង្រ្គោះថៃជី ដោយ
ភាគីខ្ញុំមានកាចាប់អារម្មណ៍ ទៅលើលក្ខណៈទាំង Lediship បូកជាមួយឥនិទាន ព្រោះភាគីខ្ញុំ មានអតិថិជាង២០០០នាក់មកហើយ ដែលបាបជួយសម្រាល ដល់ប្រជាជន ដែលគាត់ខ្វះខាតជាច្រើនផងដែរ។ ឧទាហរណ៍ បើសិនគាត់ឥតមានលុយ បង់ ទិញដាច់ គាត់អាចកម្ចីពីខ្ញុំបាន ហើយខ្ញុំគិតថា គាត់មនុស្សល្អដែលអាចសហការណ៍ ជាមួយគ្នា។ មានន័យថា យើងអាចយោគយល់គ្នាបាន ទៅវិញទៅមក»៕