មន្ទីរសុខាភិបាលខេត្តកែប បើកយុទ្ធការផ្យព្វផ្សាយ អប់រំប្រជាពលរដ្ឋ ដើម្បីទប់ស្កាត់ជម្ងឺ «Zika»
23-09-2016 14:16
(កែប)៖ ដើម្បីឆ្លើយតប តាមការណែនាំរបស់ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឲ្យថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលគ្រប់ខេត្ត ក្រុងទាំងអស់ ត្រូវចុះផ្សព្វផ្សាយ អប់រំ ដល់ប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ពាក់ព័ន្ធការចម្លង និងកើតជម្ងឺ «Zika» នេះ។
ដោយឡែក ក្នុងខេត្តកែប លោកឱសថការី ម៉ែន សុធី ប្រធានមន្ទីរសុខាភិបាលខេត្តកែប និងជាប្រធានក្រុមការងារសុខាភិបាលខេត្ត បានឲ្យដឹងថា មន្ទីរសុខាភិបាលខេត្ត បានបែងចែកជាក្រុមការងារ សុខាភិបាល ចុះយុទ្ធនាការ អប់រំ ផ្សព្វផ្សាយ ពីបញ្ហាពាក់ព័ន្ធជុំវិញជំងឺZika ជូនដល់ប្រជាពលរដ្ឋ នៅតាមទីប្រជុំជន ទីផ្សាររ វត្តអារ៉ាម និងនៅតាមសហគមន៍ទូទាំងខេត្ត គិតមកត្រឹមថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦នេះ មានរយៈពេល៦ថ្ងៃហើយ ថ្ងៃខាងមុខៗទៀត រូបលោកនៅតែបន្តសកម្មភាព តាមរយៈបុគ្គលិកមណ្ឌលសុខភាព ចុះជួយសេវាមូលដ្ឋានរៀងរាល់ខែបន្ថែមទៀត៕