(ភ្នំពេញ)៖ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងសហការី នៅទីស្ដីការក្រសួងទេសចរណ៍ នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤។

លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងកម្ពុជា-ចិនឲ្យកាន់តែរីកចម្រើនឈានឡើង ពិសេសគឺការបន្តជំរុញចលនាទេសចរទៅមកប្រទេសទាំង២ និងទេសចរប្រទេសទី៣ឲ្យបានកើនឡើងផងដែរ។

គួរជម្រាបថា បើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ក្នុងរយៈពេល៦ខែនៃឆ្នាំ២០២៤នេះ កម្ពុជាទទួលបានភ្ញៀវទេសចរចិនចំនួន ៣៨៩,៣៦០នាក៕