(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានផ្ញើសារលិខិតថ្លែងអំណរគុណជូន លោក អាណាតូលី បូរ៉ូវីក ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហព័ន្ធរុស្ស៉ីប្រចាំកម្ពុជា ដែលបានចូលផ្ញើសារជូនពរសម្ដេច ក្នុងឱកាសខួបចម្រើនជន្មាយុ ៧២ ឈានចូល៧៣ឆ្នាំ ដែលប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ដែលក៏ជាថ្ងៃប្រវត្តិសាស្ដ្រនៃពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ផងដែរ។
តាមរយៈលិខិតថ្លែងអំណរគុណ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤នេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖
«ខ្ញុំ និងភរិយា សូមថ្លែងអំណរគុណយ៉ាងជ្រាជ្រៅចំពោះកន្ត្រកផ្កាដ៏ស្រស់ស្អាត និងសារលិខិតជូនពរ ប្រកបដោយអត្ថន័យជ្រាលជ្រៅបំផុតរបស់ ឯកឧត្តម រួមទាំងការទទួលស្គាល់នូវបទពិសោធន៍របស់ខ្ញុំក្នុងការ ដឹកនាំប្រទេស ជូនចំពោះរូបខ្ញុំ និងក្រុមគ្រួសារ ក្នុងឱកាសនៃថ្ងៃខួបកំណើតរបស់ខ្ញុំ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ កន្លងទៅនេះ។
ជាការពិតណាស់ អស់រយៈពេល៦៨ឆ្នាំមកនេះ ទំនាក់ទំនងមិត្តភាពជាប្រពៃណីនៃប្រទេសយើងទាំង ពីរ ត្រូវបាននិងកំពុងពង្រឹងនិងពង្រីកជាបន្តបន្ទាប់ ក្នុងនាមមិត្តភក្តិយូរអង្វែង មិត្តល្អទំនុកបម្រុងគ្នាក្នុងគ លំបាកជានិច្ច និងជាដៃគូល្អ។
ខ្ញុំសង្ឃឹមជឿជាក់ថា យើងនឹងបន្តកិច្ចខិតខំប្រឹងប្រែងរួមគ្នាបន្តពង្រីកអន្តរកម្ម ដើម្បីលើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរបស់យើងលើគ្រប់វិស័យ ជាពិសេស កិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិ និងគណបក្សដឹកនាំប្រទេសកម្ពុជានិងរុស្ស៊ី ដើម្បី
ជាគុណប្រយោជន៍ដ៏ធំធេងសម្រាប់ប្រទេស និងប្រជាជនយើងទាំងពីរ។
ខ្ញុំ និងភរិយា សូមជូនពរ ឯកឧត្តម និងក្រុមគ្រួសារ សមប្រកបតែសុខភាពល្អ សុភមង្គល វិបុលភាព និងជោគជ័យគ្រប់ប្រការ»៕