(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានផ្ញើសារលិខិតថ្លែងអំណរគុណជូន ថ្នាក់ដឹកនាំ និងសមាជិក សមាជិការដ្ឋសភាទាំងអស់ ដែលបានចូលផ្ញើសារជូនពរសម្ដេច ក្នុងឱកាសខួបចម្រើនជន្មាយុ ៧២ ឈានចូល៧៣ឆ្នាំ ដែលប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ដែលក៏ជាថ្ងៃប្រវត្តិសាស្ដ្រនៃពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ផងដែរ។
តាមរយៈលិខិតថ្លែងអំណរគុណ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤នេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖
«ទូលបង្គំខ្ញុំ និងភរិយា មានសេចក្តីសោមនស្សរីករាយឥតឧបមា ដោយបានទទួលនូវសារលិខិតជូនពរដ៏មានអត្ថ ន័យ និងប្រកបដោយមនោសញ្ចេតនាដ៏កក់ក្តៅបំផុតរបស់ សម្តេចមហារដ្ឋសភាធិការបតី ឯកឧត្តមអនុប្រធានទី១ ឯក ឧត្តមអនុប្រធានទី២ ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា និងថ្នាក់ដឹកនាំ មន្ត្រីរាជការ អគ្គ លេខាធិការដ្ឋានរដ្ឋសភា ក្នុងឱកាសខួបចម្រើនជន្មាយុគម្រប់ ៧២ ឈានចូល ៧៣ឆ្នាំ របស់ទូលបង្គំ ខ្ញុំ ដែលប្រព្រឹត្តទៅ នៅថ្ងៃចន្ទ ១កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ដែលក៏ជា ថ្ងៃប្រវត្តិសាស្ត្រនៃពិធីបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ ផងដែរ។
សារលិខិតជូនពរទាំងនេះ គឺជាសក្ខីភាពនៃទឹកចិត្តស្រលាញ់រាប់អានដ៏ឧត្ដុង្គឧត្តមចំពោះទូលបង្គំ ខ្ញុំ ដែលមិន អាចបំភ្លេចបានឡើយ។ ទូលបង្គំ សូមថ្លែងអំណរគុណដោយស្មោះចំពោះ សម្តេចប្រធានរដ្ឋសភា ឯកឧត្តម អនុប្រធានទី១ ឯកឧត្តមអនុប្រធានទី២ ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិការដ្ឋសភា និង ថ្នាក់ដឹកនាំ មន្ត្រីរាជការ អគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលជានិច្ចកាលតែងយកអស់កម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី សម្រេចបាននូវសមិទ្ធផលគួរជាទីមោទនៈ ក្នុងការពង្រឹងប្រជាធិបតេយ្យ នីតិរដ្ឋ លើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ការពារបាននូវសន្តិភាព ស្ថិរភាពនយោបាយ អធិបតេយ្យភាព បូរណភាពទឹកដីយ៉ាងខ្ជាប់ខ្ជួន ដើម្បីជាឧត្តមប្រយោជន៍ ជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាជន។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ទូលបង្គំខ្ញុំ និងភរិយា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រៃ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមព្រះអង្គតាមជួយប្រោះព្រំសព្ទសាធុការពរជ័យគ្រប់ប្រការជូន សម្តេចមហារដ្ឋ សភាធិការបតី ប្រធានរដ្ឋសភា ឯកឧត្តមអនុប្រធានទី១ ឯកឧត្តមអនុប្រធានទី២ ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិការដ្ឋសភា និងថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា សូមសមប្រកបដោយព្រះពុទ្ធ ពរនិងពរទាំងប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូម សម្តេចមហារដ្ឋសភាធិការបតី ប្រធានរដ្ឋសភា ឯកឧត្តមអនុប្រធានទី១ ឯកឧត្តមអនុប្រធានទី២ព្រះអង្គ មា្ចស់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិការដ្ឋសភា និងថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ទទួលនូវការស្រលាញ់រាប់អានដ៏ជ្រាលជ្រៅពីទូលបង្គំខ្ញុំ និងភរិយា»៕