(ភ្នំពេញ)៖ ឧបាសក ស៊ិន ឌឹម ទីប្រឹក្សាសម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្តី្រ រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ទទួលមរណភាព នៅថ្ងៃចន្ទ ១កើត ខែ ស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ២៖៣២នាទីយប់ ក្នុងជន្មាយុ ៩៥វស្សា ដោយជរាពាធ។

ដំណឹងនេះ ចាត់ទុកជាការគោរពអញ្ជើញ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា សូមយាង និងអញ្ជើញចូលរួម រំលែកមរណទុក្ខ និងចាប់មគ្គផលក្នុងកម្មវិធីបុណ្យសពខាងលើ តាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន។

សពត្រូវបានដម្កល់ និងរៀបចំធ្វើបុណ្យតាមប្រពៃណី ស្ថិតនៅផ្ទះលេខ១០B ផ្លូវ៤១០ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ៕