(ភ្នំពេញ)៖ នៅរសៀលថ្ងៃអង្គារ ទី៦ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូអង្គការពាណិជ្ជកម្មក្រៅប្រទេសរបស់ជប៉ុន ហៅកាត់ JETRO ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាពទីស្តីការបំពេញការងាររបស់នាយករដ្ឋមន្ត្រី។
ប្រតិភូអង្គការពាណិជ្ជកម្មក្រៅប្រទេសរបស់ជប៉ុន ដឹកនាំដោយលោកស្រី Mio Kawada អនុប្រធានអង្គការ។