(កំពង់ឆ្នាំង)៖ ក្រុមការងារគណៈកម្មការអន្តរក្រសួងដឹកនាំដោយលោក ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងក្រុមការងារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមទាំងក្រុមការងារបច្ចេកទេស នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង បានចុះត្រួតពិនិត្យលើការងារថែទាំជាប្រចាំផ្លូវចំនួន៥ខ្សែ ដោយក្រាលកៅស៊ូ DBSTប្រវែងសរុប៩៨៨៨០ម ទទឹងខ្នងលើ ៥.៥ម៉ែត្រ និង៦ម៉ែត្រ ស្ថិតនៅក្នុងឃុំពង្រ ឃុំបន្ទាយព្រាល ឃុំក្រាំងលាវ ឃុំព្រៃមូល និងឃុំប្រស្និប ក្នុងស្រុករលាប្អៀរ និងស្ថិតក្នុងឃុំតាំងក្រសាំង ឃុំក្រាំងស្គារ ក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
លទ្ធផលការងារដែលបានបញ្ជូនររបាយការណ៍មកកាន់គណៈកម្មាការអន្តរក្រសួងជ្រាបអំពីការងារថែទាំជាប្រចាំផ្លូវចំនួន៥ខ្សែ ដោយក្រាលកៅស៊ូ DBST ប្រវែងសរុប៩៨ ៨៨០ម៉ែត្រទទឹងខ្នងលើ៥ម៉ែត្រ និង៦ម៉ែត្រ ស្ថិតនៅឃុំពង្រ ឃុំមន្ទាយព្រាល ឃុំប្រស្និប ឃុំព្រៃមូល និងឃុំក្រាំងលាវ ស្ថិតក្នុងស្រុករលាប្អៀរ និងឃុំតាំងក្រសាំង ឃុំក្រាំងស្គា ក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងខាងលើនេះ (គម្រោងលេខ DR R-RM-2024-No-001) ទទួលការអនុវត្តដោយនាយកដ្ឋានផ្លូវលំជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ។
ការងារនេះបានជួយសម្រួលដល់ប្រជាពលរដ្ឋធ្វើចរាចរណ៍ទៅមក និងដឹកជញ្ជូនផលិតផលកសិកម្មនិងក សិឧស្សាហកម្ម ពិសេសការធ្វើដំណើររបស់សិស្សានុសិ ស្សទៅរៀន ការដឹកអ្នកជំងឺមកកាន់មណ្ឌលសុខភាពបានទាន់ពេលវេលាផងដែរ។
ក្នុងពេលចុះពិនិត្យការងារផ្លូវទាំង៥ខ្សែខាងលើនេះ លោក ចាន់ ដារ៉ុង បានជួបជាមួយប្រជាពលរដ្ឋដែលបានប្រើប្រាស់ផ្លូវទាំង៥ខែ្សនេះ ដើម្បីសាកសួរអំពីព័ត៌មានក្នុងការប្រើប្រាស់ផ្លូវរបស់បងប្អូនប្រជាពលរដ្ឋ ពាក់ព័ន្ធនិងគុណភាព និងស្ថានភាពផ្លូវក្នុងការធ្វើដំណើរតើជួបផលវិបាកយ៉ាងដូចម្ដេចខ្លះផងដែរ។
ក្នុងជំនួបជាមួយប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន ទាំងអ្នកធ្វើដំណើរតាមផ្លូវហ្នឹងប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវទាំង៥ខ្សែខាងលើនេះ លោករដ្ឋលេខាធិការ ក៏បានសំណូមពរដល់បងប្អូនអ្នកប្រើប្រាស់ផ្លូវទាំងអស់ជួយថែរក្សាផ្លូវនេះ ដោយកុំធ្វើការកាយលុបប្រឡាយនៅតាមដងផ្លវ ត្រូវដាក់លូបង្ហូរទឹកកុំអោយស្ទះដែលបណ្ដាល ឱ្យទឹកហូរផ្ដាច់ផ្លូវ ពិសេសគឺជួយមើលការខុសត្រូវនិងជួ យទប់ស្កាត់រថយន្តដឹកទំនិញធ្ងន់ៗឬរថយន្តដឹកដីជាដើម ដែលធ្វើចរាចរណ៍នៅតាមដងផ្លូវទាំងអស់ខាងលើនេះដើម្បីរួមគ្នាជួយថែរក្សា សម្រាប់ការប្រើប្រាស់បានយូរអង្វែង។
ក្រោយចុះពិនិត្យដោយផ្អែកទៅលើសោភ័ណភាព និងគុណភាពផ្លូវទាំង៥ខ្សែរួចមក គណៈកម្មការអន្តរក្រសួងបា នសម្រេចឯកភាពទទួលយក១០០% សម្រាប់ការអនុវត្តការងារថែទាំផ្លូវក្រាលកៅស៊ូ DBSTទាំងនេះផងដែរ។
លោករដ្ឋលេខាធិការ ក៏បានណែនាំបន្ថែមដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ធ្វើយ៉ាងណាត្រូវបន្តខិតខំថែទាំផ្លូវក្រាលកៅស៊ូ ដែលស្ថិតក្នុងគម្រោង និងជាសមិទ្ធផលថ្មី ក្នុងមូលដ្ឋានសម្រាប់ប្រើប្រាស់ដោយទទួលបាននូវគុណ ភាពខ្ពស់សម្រាប់ប្រើប្រាស់រយៈពេលយូរ៕