(កណ្ដាល)៖ តុលាការខេត្តកណ្ដាល បានឃុំខ្លួនក្មេងទំនើងចំនួន២នាក់បន្ថែមទៀត ខណៈដែលបក្ខពួក២នាក់ទៀតនាក់ បានគេចខ្លួន ប៉ុន្តែត្រូវបានសម្រេចចោទប្រកាន់បទល្មើសដូចគ្នា។
នេះបើយោងសេចក្ដីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តកណ្ដាលដែលភ្នាក់ងារ Fresh News ប្រចាំខេត្តកណ្ដាលទទួលបាននៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤។ សូមជម្រាបថា គិតមកដល់ថ្ងៃនេះ តុលាការខេត្តកណ្ដាល បានឃុំខ្លួនក្មេងទំនើងពាក់ព័ន្ធករណីហិង្សា កាន់កាប់អាវុធខុសច្បាប់បានចំនួន១០៣នាក់ហើយ ។
សូមអានសេចក្ដីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តកណ្ដាល ដូចខាងក្រោមនេះ៖