(ភ្នំពេញ)៖ លោកសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញប្រកាសចូលកាន់តំណែងអភិបាលរងរាជធានីភ្នំពេញ គឺលោក សេង វណ្ណៈ និងលោក ឆាយ វីរៈ។
សូមបញ្ជាក់ថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យសម្រេចតែងតាំងលោក សេង វណ្ណៈ និងលោក ឆាយ វីរៈ ឲ្យកាន់មុខតំណែងជាអភិបាលរងរាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤។
លោក សេង វណ្ណៈ មានតួនាទីជាអតីតនាយករដ្ឋបាលនៃសាលារាជធានីភ្នំពេញ និងលោក ឆាយ វីរៈ មានតួនាទីជាអតីតនាយករងរដ្ឋបាល នៃសាលារាជធានីភ្នំពេញ៕