(ព្រះសីហនុ)៖ លោក វង្ស ណាផាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោកជំទាវ បានដឹកនាំសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលខេត្ត ថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិត និងប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុយ៉ាងច្រើនកុះករ ដើម្បីចូលរួមអបអរសាទរយ៉ាងក្លៀវក្លា និងទូងស្គរជ័យ ចំពោះការបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណន-តេជោ» ជាប្រវត្តិសាស្ដ្រនៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤នេះ ក្រោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ចុចបូតុងបើកការដ្ឋានជាផ្លូវការ។
ក្នុងពិធីអបអរសាទរបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលជាថ្ងៃប្រវត្តិសាស្ត្ររបស់កម្ពុជានោះ គ្រប់ស្ថាប័ន មន្ទីរអង្គភាពទូរទាំងខេត្ត នាវេលាម៉ោង ៩:០៩នាទីព្រឹក។ ជាមួយគ្នានេះ ដើម្បីសម្តែងនូវការចូលរួមអបអរសាទរ ថ្ងៃបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែជាថ្ងៃប្រវត្តិសាស្ត្ររបស់កម្ពុជា ក៏បានបន្លឺសម្លេងទូងស្គរ វាយគ្មួស យ៉ាងពិរោះរន្ធដំព្រមៗគ្នា ប្រកបសោយក្តីសប្បាយរីក និងបានស្រែកថា «យើងខ្ញុំទាំងអស់គ្នា សូមអបអរសាទរ និងគាំទ្រយ៉ាងពេញទំហឹងចំពោះការបើកការដ្ឋានជាផ្លូវការរបស់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ សីហា ឆ្នាំ២០២៤»។
គូសបញ្ជាក់ាថា គម្រោងដ៏អស្ចារ្យមួយនេះ ពិតជាមានអត្ថប្រយោជន៍ដ៏វិសេសវិសាល និងសារៈសំខាន់ជាប្រវត្តិសាស្ត្រ សម្រាប់សេដ្ឋកិច្ចជាតិកម្ពុជា ពោលព្រែកជីកហ្វូណនតេជោ "ជាព្រែកជីកប្រវត្តិសាស្ត្រ" ត្រូវបានតភ្ជាប់ពីដៃទន្លេមេគង្គទៅកាន់សមុទ្រប្រវែង ១៨០គីឡូម៉ែត្រ ដោយឆ្លងកាត់ខេត្តចំនួន៤គឺ កណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រជាជនសរុបប្រមាណ ១,៦លាននាក់ រស់នៅអមសងខាងផ្លូវទឹកនេះ។ រយៈពេលសាងសង់ ៤ឆ្នាំ ចំណាយថវិកា ១៧០០លានដុល្លាអាមេរិក។ ផ្លូវអមសង្ខាងព្រែកប្រវែង២០៨ គីឡូម៉ែត្រ សន្ទះផ្លូវនាវាចរាចរណ៍មាន ៣កន្លែង ស្ពាន១១កន្លែង៕