(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេ បញ្ជាការដ្ឋានទ័ពជើងអាកាស ព្រមទាំងក្រុមគ្រួសារសពលោកឧត្តមសេនីយ៍ត្រី ស៊ុន ផល្លា និងលោកវរ សេ នីយ៍ ទោ ខេង ឆៃយុទ្ធ គោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនដល់សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ដែលបានចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំនៃមរណភាពរបស់ លោកឧត្តមសេនីយ៍ត្រី ស៊ុន ផល្លា និងលោកវរ សេ នីយ៍ ទោ ខេង ឆៃយុទ្ធ។

តាមរយៈសារលិខិតថ្លែងអំណរគុណ, នាយឧត្តមសេនីយ៍ សឹង សំណាង ចាត់ទុកការចូលរួមរំលែកមរណ ទុក្ខទាំងការចូលរួមដោយផ្ទាល់ តាមរយៈតំណាង ឬសារលិខិតចូលរួមរំលែកមរណទុក្ខ គឺជាកាយវិការផ្តល់ នូវ កម្លាំងចិត្តដ៏មានសារៈសំខាន់ និងស្តែងឱ្យឃើញនូវសមានចិត្ត ស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅចំពោះអាកាសយានិកទាំងពីររូបនៃកងទ័ពជើងអាកាស ដែលបានពលីជីវិតក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រពេលបំពេញបេសកកម្មហោះហើរហ្វឹកហ្វឺន។

សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ត្រី ស៊ុន ផល្លា និងលោកវរ សេ នីយ៍ ទោ ខេង ឆៃយុទ្ធ បានជួបគ្រោះឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រក្នុងបេសកកម្មហោះហ្វឹកហ្វឺន នៅតំបន់ជួរភ្នំក្នុងឃុំថ្មដារ ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។

សពរបស់អាកាសយានិកទាំងពីររូប ត្រូវបានចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនាយ៉ាង ស័ក្តិសម ទៅតាមការធ្វើ ពលិកម្មរបស់ពួកគាត់ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជើង អាកាស ។

ការបាត់បង់អាកាសយានិកទាំងពីររូបនាំមកនូវការសោកស្តាយជា ពន់ពេកពីក្រុមគ្រួសារ រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំ មន្ត្រីរាជការតាមក្រសួង ស្ថាប័នរបស់រដ្ឋ៕