(កំពង់ឆ្នាំង)៖ ថ្នាក់ដឹកនាំមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំង សាខាមូលនិធិជាតិជំនួយសង្គមខេត្ត សាខាមូលនិធិជនពិការខេត្ត និងអង្គការមិនមែនរដ្ឋាភិបាលខេត្តកំពង់ឆ្នាំង បានរៀបចំពិធីអប អរសាទរនៃពិធីបើក ការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ដែលពិធីនេះបានប្រព្រឹត្តទៅប្រកបដោយកក្តីសប្បាយរីករាយយ៉ាងក្រៃលែងជាទីបំផុត និងបង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះស មិទ្ធផលជាប្រវត្តិសាស្ត្រ ដែលជាគំនិតផ្ដួចផ្ដើមប្រកបដោ យចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន ដែលជាមហាវីរបុរសសន្តិភាពរបស់ប្រជា ជនខ្មែរ។

លោក ឈាង ចន្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំង បានលើកឡើងនាឱកាសនោះឲ្យដឹងថា ការចូលរួមអបអរសាទរពិធីបើកការ ដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ ដែលបានប្រព្រឹត្តទៅ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ គឺធ្វើឡើងប្រកបដោយក្តីរំភើបរីករាយយ៉ាងក្រៃលែងដោយសារតែពួកយើងទាំងអស់គ្នាបានយល់ដឹងយ៉ាងច្បាស់អំពីអត្ថប្រ យោជន៍នៃគម្រោងព្រែកជីកហ្វូណនតេជោនេះគឺជាក្តីស ង្ឃឹមសម្រាប់ប្រជាជនកម្ពុជាទាំងអស់គ្នាជាយូរអង្វែងត ទៅ។

លោកប្រធានមន្ទីរ បានលើកឡើងឲ្យដឹងទៀតថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងប្រវត្តិសាស្ត្រ ដែលជាគំនិតផ្ដួចផ្ដើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីបន្សល់ទុកជាកេរ្តិ៍មរតកយ៉ាង វិសេសវិសាលសម្រាប់កូនចៅជំនាន់ក្រោយរាប់ពាន់ឆ្នាំតទៅមុខ។គម្រោងនេះបានសាងសង់តភ្ជាប់ផ្លូវទឹកនៃប្រទេសកម្ពុជាពីដៃទន្លេមេគង្គទៅកាន់ស មុទ្រនៃប្រទេសកម្ពុជា គម្រោងព្រៃជីកនេះដែរនឹងផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនដល់សេដ្ឋកិច្ច និងកេស្យានុភាពនៃប្រទេសកម្ពុជាផងដែរ។

ការកសាងព្រៃជីកហ្វូណនតេជោគឺជាការកសាង និងបន្សល់នូវស្នាដៃជាប្រវត្តិសាស្ត្ររំលឹកដល់សម័យហ្វូណននិងប្រព័ន្ធផ្លូវទឹក សម្រាប់ពាណិជ្ជកម្មនិងគមនាគមន៍ដែលការសាងសង់នេះជាការផ្សារភ្ជាប់ពីទំនាក់ទំនងនៃសន្តិភាព និងសាវតាដ៏រុងរឿងរបស់ខ្មែរក្នុងសម័យបុរាណ និងសម័យតេជោសន្តិភាព បន្ទាប់ពីរងគ្រោះដោយសង្គ្រាម។ គម្រោងព្រែកហ្វូណនតេជោនេះ និងផ្ដល់អត្ថប្រយោជន៍ដ៏មហាសាលនិងមហិមាដល់សង្គមនិងសេដ្ឋកិច្ចដែលធ្វើឱ្យពលរដ្ឋកម្ពុជាទូទាំង ប្រទេសសាទរយ៉ាងក្រៃលែង និងគាំទ្រយ៉ាងពេញទំហឹងដោយឥតងាករេ និងចារទុកជាប្រ វត្តិសាស្ត្រចំពោះសមិទ្ធិផលដែលមានអត្ថប្រយោជន៍ដ៏ម ហាសាលមួយនេះ៕