(កណ្តាល)៖ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ «ក្លិបប្រដាល់គុនខ្មែរអន្តរជាតិKKIF» ក្រោមការដឹកនាំរបស់លោកឧកញ៉ា ស្រី ចាន់ថន បានសហការជាមួយរដ្ឋបាលខេត្តកណ្ដាល រួមសហការឧបត្ថម្ភដោយភេសជ្ជៈប៉ូវកម្លាំង KIZZ បានបង្កើតព្រឹត្តិការណ៍ មួយដ៏អស្ចារ្យ គឺការប្រកួតប្រដាល់គុនខ្មែរការសម្ដែង យុទ្ធក្រមខម គុនល្បុក្កតោ ដើម្បីចូលរួមអបអរសាទរ ពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ។
កម្មវិធីនេះមានការចូលរួមជាអធិបតីភាពលោក គួច ចំរើន អភិបាលខេត្តកណ្ដាល ព្រមទាំងគណៈអធិបតីជាច្រើនរូបទៀត។
បើតាមរដ្ឋបាលខេត្តកណ្តាល កម្មវិធីនេះមានយុវជន បងប្អូនប្រជាពលរដ្ឋជិត១ម៉ឺននាក់ ចូលរួមទស្សនាការសំដែង កម្មវិធីប្រកួតប្រដាល់គុនខ្មែរ ព្រមទាំងមានការចូលរួម និងសំដែងយុទ្ធគុនខម ល្បុក្កតោ ពិសេសការប្រគំតន្រ្តីរបស់ក្រុមហ៊ុន កាឡាក់ស៊ីណាវ៉ាត្រា៕