(ភ្នំពេញ)៖ កូនភ្លោះ៣នាក់ ប្រសូត្រក្នុងគ្រួសារក្រីក្រកំពុង សំរាកព្យាបាលថែទាំសុខភាព នៅមន្ទីរពេទ្យកាល់ម៉ែត្រ ដែលត្រូវជាចៅៗ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានទទួលអំណោយដ៏សប្បុរសធម៌ របស់សម្តេចទាំង២ រួមមានទឹកប្រាក់៤លានរៀល អង្ករ២០០គីឡូក្រាម ទឹកដោះគោ២កេះ សារុង២ និងក្រម៉ា២ផងដែរ។
លោក សេង ទៀង ជំនួយការផ្ទាល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បាននាំយកអំណោយដ៏សប្បុរធម៌ទាំងអស់នេះ ទៅចែកជូនផ្ទាល់ដៃដល់គ្រួសសារកូនភ្លោះ កំពុងសំរាក់ថែទាំសុខភាព នៅមន្ទីពេទ្យកាលម៉ែត្រ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ បន្ទាប់ពីកូនភ្លោះទាំងបីនាក់នេះ ប្រសូត្រដោយ ធ្វើការវេះកាត់ កាលពីម៉ោង១២៖១នាទីរសៀល ថ្ងៃ១៦ ខែកញ្ញា ឆ្នាំ២០១៦កន្លងទៅនេះ នៅមន្ទីរពេទ្យកាល់ម៉ែត្រ។
លោក សេង ទៀង បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ដោយសេចក្តីនឹករលឹក យ៉ាងជ្រាលជ្រៅ ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំង២ តែងតែផ្ញើរនូវការនឹករលឹកចំពោះប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែងទាំងអស់ក្នុងប្រទេសកម្ពុជា ហើយនៅចំពោះមុខគ្រួសារប្រសូត្រទារិការ និងទារកភ្លោះបីនាក់ លោកក៏បានលើកឡើងរថា ចាប់តាំងពីឆ្នាំ១៩៩៩ រហូតមកដល់បច្ចុប្បន្ននេះ មានគ្រួសារប្រសូត្រទារកភ្លោះបីនាក់ ឫបួននាក់ មានចំនួន២៩៩គ្រួសារហើយ ដែលបានទទួលអំណោយឧបត្ថម្ភ ក្នុងការជួយទំនុកបំរ៉ុង ដល់ការលំបាកខ្វះខាត ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ពិសេសការចិញ្ចឹមបីបាច់ទារក ឬទារិកាភ្លោះ បីនាក់នៅពេលឆ្លងទន្លេរួច។
លោកបញ្ជាក់ថា ជំនួយឧបត្ថម្ភទាំងអស់នេះ មិនមែនជាអំណោយរបស់រាជរដ្ឋាភិបាល អំណោយរបស់កាកបាទក្រហមកម្ពុជា ឬអំណោយរបស់គណបក្ស ដែលបម្រើឲ្យសកម្មភាពនយោបាយនោះទេ ផ្ទុយទៅវិញអំណោយទាំងអស់នេះ គឺជាអំណោយទានកើតចេញពីទឹកចិត្តជ្រះថ្លា ប្រកបដោយការគិតគួរខ្ពស់ របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានស្វែងយល់ពីការលំបាកពិតប្រាកដ ចំពោះប្រជាពលរដ្ឋដែលមានប្រសូត្រកូនភ្លោះបី ឬបួននាក់។
ស្រ្តីជាម្តាយកូនភ្លោះ៣នាក់ ឈ្មោះ ហួរ សៀងហៃ អាយុ២០ឆ្នាំ មុខរបរលក់ដូរបន្តិបន្តួច និងឪពុកឈ្មោះ ឆេង រិទ្ធី អាយុ៣៥ឆ្នាំ មានមុខរបរជាបុគ្គលិកមីក្រូហិរញ្ញវត្ថុប្រាសាក់ ពួកគាត់ទាំង២នាក់ប្តីប្រពន្ធ មានស្រុកកំណើតនៅភូមិភ្លយ ឃុំតាកោ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។
ជាមួយគ្នានោះដែរ ឪពុកម្តាយកូនភ្លោះបីនាក់ បានថ្លែងអំណរគុណចំពោះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកត្តិព្រឹត្តបណ្ឌិត ដែលបានប្រគល់អំណោយ សប្បុរសផ្ទាល់ខ្លួន ដល់ដៃពួកគាត់ ក្នុងការចិញ្ចិមបីបាច់កូននេះ សូមជូនពរឲ្យ សម្តេចតេជោ និងសម្តេចកត្តិព្រឹត្តបណ្ឌិត មានសុខភាពមាំមួនដើម្បី ដឹកនាំប្រទេសជាតិតទៅទៀត៕