(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានផ្ញើសារលិខិជូនពរ ជូនសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ក្នុងឱកាសខួបចម្រើនជន្មាយុគម្រប់៧២ឆ្នាំ ឈានចូល៧៣ឆ្នាំ។

សារលិខិតរបស់នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង មានខ្លឹមសារដូច្នេះថា «តាងនាមឱ្យប្រជាជននៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានកិត្តិយស សូមចូលរួមអបអរសាទរដ៏កក់ក្តៅបំផុត និងសូមគោរពជូនសព្ទសាធុការពរជូនសម្តេច ក្នុងឱកាសដ៏វិសេស វិសាលនៃថ្ងៃខួបកំណើតរបស់សម្តេច។

ក្នុងរយៈពេលប្រាំមួយទសវត្សរនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការពិសេសរបស់យើង មីយ៉ាន់ម៉ា និងកម្ពុជា តែងបានពូនជ្រំចំណងមិត្តភាពជិតស្និទ្ធ ការយោគយល់គ្នា និងការជឿទុកចិត្តគ្នា ដែលបានចាក់ឫស យ៉ាងជ្រៅនៅក្នុងវប្បធម៌ សាសនា និងប្រពៃណីរួមគ្នារបស់យើង។ ខ្ញុំពិតជាទន្ទឹងរង់ចាំពង្រឹងបន្ថែមទៀត នូវមិត្តភាព និងកិច្ចសហប្រតិបត្តិការរបស់យើង ដើម្បីផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជនយើងទាំងពីរ។

សូម សម្តេច មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់បំផុតជាថ្មីម្តងទៀតពីខ្ញុំ និងសូមគោរពជូនពរ សម្តេច មានសុខភាពល្អបរិបូរណ៍ សុភមង្គល និងទទួលបានជោគជ័យគ្រប់ភារកិច្ចនៅពេលអនាគត»