Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខ ជូនលោកស្រី ជូ លីនដា ចំពោះមរណភាពរបស់ លោក ណាឌី តាន់ ដែលត្រូវជាឪពុករបស់លោកស្រី

06-08-2024 00:06

(ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសាររំលែកទុក្ខ ជូនលោកស្រី ជូ លីនដា ចំពោះមរណភាពរបស់ លោក ណាឌី តាន់ ទីប្រឹក្សារាជរដ្ឋភិបាល និងជាអតីតអគ្គលេខាធិការរាជរដ្ឋាភិបាលកម្ពុជា ដែលត្រូវជាឪពុករបស់លោកស្រី នៅថ្ងៃចន្ទ ១រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃ ទី៥ ខែសីហា ឆ្នាំ២០២៤ នៅវេលាម៉ោង ៩៖០៩នាទីព្រឹក ក្នុងជន្មាយុ ៨៨ឆ្នាំ ដោយជរាពាធ។

ខាងក្រោមនេះជាសាររំលែកទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន៖