(ភ្នំពេញ)៖ ក្រសួងអធិការកិច្ចមានកិត្តិយស សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ថ្មីៗនេះមានជនខិលខូចបាន ប្រើប្រាស់ឈ្មោះ និងរូបថត ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បង្កើតគណនីតេឡេក្រាមក្លែងបន្លំ មានដូចជា ៖ * CEO.HUOT HAK», «C,E,O, Micheal George» ដែលមាន Link: https://t.me/CEO Administrator01 និង https://t.me/CEO Administrator09 ក្នុងគោលបំណងទុច្ចរិត។

អាស្រ័យដូចបានជម្រាបជូនខាងលើ ដើម្បីចៀសវាងពីការបោកប្រាស់ណាមួយ សូមសាធារណជនមេត្តា ប្រុងប្រយ័ត្នខ្ពស់ ចំពោះព័ត៌មានផ្សេងៗ និងសូមមេត្តាជឿជាក់តែលើព័ត៌មានដែលបានផ្សព្វផ្សាយចេញពីប្រភព ច្បាស់លាស់និងសូមតាមដានព័ត៌មានអំពីក្រសួងអធិការកិច្ចតាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការខាងលើ។

ក្រសួងអធិការកិច្ចសូមថ្កោលទោស ចំពោះរាល់ការក្លែងបន្លំគណនីបណ្តាញទំនាក់ទំនងសង្គមរបស់ក្រសួង និងរបស់លោករដ្ឋមន្ត្រី ក៏ដូចជាការផ្សព្វផ្សាយព័ត៌មានមិនពិត និងសូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមានឱ្យបានម៉ឺងម៉ាត់និងឆាប់បំផុត ។

ក្រសួងអធិការកិច្ចសូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា បណ្តាញទំនាក់ទំនងសង្គមផ្លូវការ របស់ក្រសួងអធិការកិច្ច និងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច មានដូចខាងក្រោម៖