(កំពង់ឆ្នាំង)៖ ពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ បានចូលរួមអបអរសាទរពិធីបើ កការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ យ៉ាងផុលផុសប្រកបដោយទឹកចិត្តសប្បាយរីករាយនៅគ្រប់មូលដ្ឋានទូ ទាំងខេត្ត។
ព្រឹត្តិការណ៍េជាប្រវត្តិសាស្ត្រខាងលើនេះគឺបានផ្ដល់នូវអត្ថប្រយោជន៍ដល់ប្រជាជនកម្ពុជាយ៉ាងធំធេងធេ ងមិនអាចកាត់ថ្លៃបាន ដែលបានធ្វើឲ្យពលរដ្ឋនៅទូទាំងប្រទេសអបអរសាទរយ៉ាងក្រៃលែងចំពោះសមិទ្ធផលជាប្រវត្តិសាស្ត្រ ដែលជាគំនិតផ្ដួចផ្ដើមរបស់សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាជាតិ។
ដោយឡែកនៅសាលាស្រុកបរិបូរណ៍ ថ្នាក់ដឹកនាំសំខាន់ៗដែលជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកនិងអាជ្ញាធរ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិ ស្ស ព្រះសង្ឃ និងប្រជាពលរដ្ឋជាច្រើនរយនាក់ ក៏បានអ ញ្ជើញមកចូលរួមអបអរសាទរថ្ងៃបើកការដ្ឋានគម្រោងព្រែ កជីកហ្វូណនតេជោ ដែលពិធីនេះក៏បានរៀបចំច្រៀងច ម្រៀងជាតិជាច្រើនបទ និងនិមន្តព្រះសង្ឃសូត្រធម៍ជយ័ ន្តោ និងមានការទូងស្គរ គោះត្រដោក និងស្រេកជ័យឃោ សបង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះការកសាងព្រែកជីកហ្វូណនតេជោ ដែលបម្រើដល់សេដ្ឋកិច្ចជាតិនិងបង្កើតនូវអត្ថប្រយោជន៍ជាច្រើនសម្រាប់ប្រទេសកម្ពុជាយើងផងដែរ។
លោក លី ណារុន រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូល ដ្ឋានស្រុ កបរិបូណ៌ បានលើកឡើងក្នុងឱកាសនោះឲ្យដឹងថា ព្រែក ជីកហ្វូណនតេជោ ដែលជាសមិទ្ធផលជាប្រវត្តិ សាស្ត្ររប ស់កម្ពុជា ក្រោមគំនិតផ្ដួច ផ្ដើមប្រកបដោយគតិបណ្ឌិត និ ងចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចអគ្គមហា សេនាបតីតេ ជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធា នព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ហើ យបន្តអនុវត្តដោយរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់របស់សម្ដេចមហាបវរធិបតីនា យករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា ពិតជានាំមកនូវឧត្តមប្រយោជន៍សេដ្ឋកិច្ច និងសង្គមជាតិយ៉ាងពិតប្រាកដ តាមរយៈការផ្ដល់អត្ថប្រយោជន៍ដ៏មហា សាលសម្រាប់កម្ពុ ជាដូចជា៖
-ភាពជឿនលឿនផ្នែកសេដ្ឋកិច្ចនិងជំរុញពាណិជ្ជកម្មឲ្យផ្ដល់នូវភាពងាយស្រួល និងតម្លៃសមរម្យបន្ថែមទៀតទៅ កាន់ទីផ្សារទាំងក្នុងស្រុកនិងក្រៅស្រុកទាក់ទាញអ្នកវិនិ យោគនិងជំរុញការពង្រីកសេដ្ឋកិច្ច។
-កំណើនហេដ្ឋារចនាសម្ព័ន្ធ ធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធដឹកជញ្ជូនទាំងមូល ជួយសម្រួលដល់ការចូលទៅកាន់តំ បន់ដាច់ស្រយាលបានប្រសើរជាងមុន ជំរុញសមាហរណ កម្មក្នុងតំបន់និងកំណើនសេដ្ឋកិច្ច។
-និរន្តរភាពបរិសដ្ឋានកាត់បន្ថយទឹកជំនន់និងការអភិរក្សទឹកដោយការគ្រប់គ្រងធនធានទឹកប្រកបដោយប្រសិទ្ធិភាពនិងការផ្លាស់ប្ដូរលំហូរទឹក។ជួយលើកកម្ពស់អេកូទេ សចរណ៍និងការពារសម្រស់ធម្មជាតិនៃផ្លូវទឹករបស់កម្ពុជាផងដែរ។
-ផលិតភាពកសិកម្មអាចឱ្យប្រព័ន្ធធារាសាស្ត្រមានភាពល្អប្រសើរធានាបាននូវការផ្គត់ផ្គង់ទឹកសម្រាប់តំបន់កសិកម្មជុំវិញ ដែលបាននាំទៅដល់ការពង្រឹងសន្តិសុខស្បៀងជា មួយនឹងការដាំដុះអាហារសំខាន់ៗដូចជាអង្ករជាដើម។
-ការគ្រប់គ្រងទឹកក្នុងមូលដ្ឋានជួយគ្រប់គ្រងកម្រិតទឹកនិងទប់ស្កាត់ការជនលិចនៅក្នុងទីប្រជុំជនក្បែរនោះក្នុងរដូវវ ស្សាគឺជាអត្ថប្រយោជន៍ដ៏សំខាន់នេះគឺជាមោទនភាពជាតិដែលមិនត្រឹមតែជាហេដ្ឋារចនាសម្ព័ន្ធមួយមុខឡើយ វាតំ ណាងឲ្យភាពសុខដុមរមនាក្នុងសង្គមការអភិរក្សវប្បធម៌និងការបំផុសគំនិតច្នៃប្រឌិតរំលេចនូវកេរដំណែលដ៏សម្បូ របែបរបស់កម្ពុជា។
នេះគឺជាមោទនភាពជាតិចំពោះប្រជាជាតិពលរដ្ឋនិងទាក់ ទាញភ្ញៀវទេសចរណ៍ឲ្យមកទទួលយកបទពិសោធន៍វប្ប ធម៌ដ៏រស់រវើករបស់ប្រទេសជាតិផងដែរ ក្នុងនាមលោកថ្នាក់ដឹកនាំស្រុករលាប្អៀទាំងមូលចំនួសបុកឱ្យពលរដ្ឋទូទាំងស្រុករលាបៀរសូមប្រកាសគាំទ្រយ៉ាងពេញទំហឹង។ចំពោះគម្រោងប្រជាពណ័នដែលចូលដែលជាប្រវត្តិសា ស្ត្រនិងដែលមានអត្ថប្រយោជន៍ជាច្រើនដល់សង្គមជាតិរបស់យើង៕