(ភ្នំពេញ)៖ លោកបណ្ឌិត ឆេង គីមឡុង ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានលើកឡើងថា បើសិនជាលោក ដូណាល់ ត្រាំ ឈ្នះឆ្នោតនាខែវិច្ឆិកា ខាងនេះ នោះសង្រ្គាមពាណិជ្ជកម្មរវាងអាមេរិក និងចិន នឹងសើរើឡើងវិញ ហើយអាចរីកសាយភាយដល់សង្រ្គាមបច្ចេកវិទ្យាផងដែរ ខណៈដែលបច្ចេកវិទ្យាជាអ្វីដែលកំពុងរីកចម្រើនខ្លាំងលើពិភពលោក។ លោកបណ្ឌិត បានលើកឡើងបែបនេះនៅក្នុងកម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
បើតាមការបញ្ជាក់ពីលោកបណ្ឌិត ឆេង គីមឡុង នៅពេលដែលសង្រ្គាមពាណិជ្ជកម្មរវាងអាមេរិក និងចិន កើតឡើងសារជាថ្មី វានឹងមិនមែនជាសង្រ្គាមរវាងអាមេរិក និងចិននោះទេ តែនឹងរីកសាយភាយផលប៉ះពាល់ លើកពិភពលោកតែម្ដង។
ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖