(ភ្នំពេញ)៖ លោកបណ្ឌិត ឆេង គីមឡុង ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បានលើកឡើងថា នៅក្នុងសម័យដឹកនាំរបស់ លោក ចូ បៃដិន សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក មានការកើនឡើងខ្លាំងជាងសម័យដឹកនាំរបស់លោក ដូណាល់ ត្រាំ បើទោះជាមានសង្រ្គាមរីករាលដាលជាច្រើនតំបន់ ហើយសហរដ្ឋអាមេរិក ជាប្រទេសមួយឈានមុខគេ ក្នុងការផ្ដល់ជំនួយដល់សម្ព័ន្ធមិត្តក៏ដោយ។
យ៉ាងណាមិញសម្រាប់ការស្រាវជ្រាវរបស់ លោកបណ្ឌិត ឆេង គីមឡុង ប្រជាជនអាមេរិក នៅតែទុកចិត្តការរៀបចំសេដ្ឋកិច្ចរបស់លោក ដូណាល់ ត្រាំ ជាងលោក ចូ បៃដិន។ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី លើកឡើងបែបនេះ នៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជន ទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖