(ភ្នំពេញ)៖ លោក លឹម ជាវុត្ថា ស្ថាបនិក និងជាអគ្គនាយកបណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤នេះ បានចេញលិខិតតែងតាំង លោក ម៉ារ យ៉ារិទ្ធិ ជាទីប្រឹក្សាជាន់ខ្ពស់ និងជាប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News។

លោក ម៉ារ យ៉ារិទ្ធិ ជាគ្រូបង្គោល និងជាអ្នកសារព័ត៌មានជើងចាស់របស់កម្ពុជា។ លោកធ្លាប់ជាភ្នាក់ងារសារព័ត៌មានបរទេសល្បីៗជាច្រើនដូចជា៖ UPI, AP និង VOA ជាដើម។ លោក ម៉ារ យ៉ារិទ្ធ គឺជាអតីតនិស្សិតខ្មែរដែលបានសិក្សាវិស័យវិជ្ជាជីវៈសារព័ត៌មានក្នុង សកលវិទ្យាល័យ មីឈីហ្គែន University of Michigan និងសកលវិទ្យាល័យមែរីលែន University of Maryland ក្នុងសហរដ្ឋអាមេរិកផងដែរ៕