(ភ្នំពេញ)៖ លោកបណ្ឌិត ស៊ឺន សំ អ្នកវិភាគគោលនយោបាយ នៃរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញចំណាប់អារម្មណ៍ជុំវិញដំណើរការឃោសនាបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក ដែលកំពុងប្រព្រឹត្តិទៅ ដោយមាន លោកស្រី កាមេឡា ហារីស ជាបេក្ខជនប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យ ខណៈលោក ដូណាល់ ត្រាំ គឺជាបេក្ខជនប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋ។

បើតាមការសិក្សាកន្លងមករបស់ លោកបណ្ឌិត ស៊ឺន សំ ក្នុងប្រវត្តិសាស្រ្តអាមេរិក មិនដែលមានស្រ្តីណាម្នាក់អាចឈ្នះឆ្នោត ធ្វើជាប្រធានាធិបតីនោះឡើយ បើទោះជា មានគោលនយោបាយលើកកម្ពស់ស្រ្តី និងគាំទ្រស្រ្តីលើវិស័យផ្សេងៗក៏ដោយ។ មិនតែប៉ុណ្ណោះ នៅពេលកន្លងមក បើទោះជាមាននៅពេលស្ទង់មតិឃើញថាមានសំឡេងគាំទ្របេក្ខភាពស្រ្តីច្រើនសន្ធឹកសន្ធាប់យ៉ាងណា ក៏នៅតែមិនអាចឈ្នះឆ្នោតបានដែរ។

ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖