Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថ្នាក់ដឹកនាំមន្ត្រីរាជការ បុគ្គលិកក្រសួងការបរទេស ជួបជុំគ្នា ទូងស្គរយ៉ាងអធឹកអធម និងសប្បាយរីករាយក្រៃលែង អបអរសាទរ ពិធីបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណន-តេជោ»

05-08-2024 16:07

(ភ្នំពេញ)៖ ក្នុងនាម លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ស៊ា កុសល រដ្ឋលេខាធិការប្រចាំការ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ បានធ្វើជាអធិបតីដឹកនាំមន្ត្រីរាជការ បុគ្គលិកក្រសួងជួបជុំគ្នា ទូងស្គរយ៉ាងអធឹកអធម និងសប្បាយរីករាយក្រៃលែង អបអរសាទរ ពិធីបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណន-តេជោ» ដែលជាថ្ងៃប្រវត្តិសាស្ត្រដ៍ឧត្តុង្គឧត្តម របស់ព្រះរាជាណាចក្រកម្ពុជា៕