Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គណៈរដ្ឋមន្រ្តី អនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្ម មាត្រាចំនួន៨ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក

23-09-2016 11:08

(ភ្នំពេញ)៖ រហូតដល់ម៉ោងជិត១១៖០០ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦នេះ កិច្ចប្រជុំគណៈរដ្ឋមន្រ្តី បានអនុម័តលើ «សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្ម មាត្រា៩ មាត្រា៤០ មាត្រា៤១ មាត្រា៤៨ មាត្រា៧៥ មាត្រា៧៧ មាត្រា៩២ មាត្រា៩០ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក» ទាំងស្រុងហើយ បន្ទាប់ពីសម្រេចឱ្យកែពាក្យពេជន៍មួយចំនួន។ នេះបើតាម លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅព្រឹកនេះ បានធ្វើឡើងក្រោមអធិបតីភាព សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាដោយពិភាក្សាលើ របៀបវារៈមួយចំនួនដូចជា ៖

ទី១៖ សេចក្ដីព្រាងច្បាប់ស្តីពីវិសោធនកម្ម មាត្រា៨ មាត្រា៤០ មាត្រា៤១ មាត្រា៤៨ មាត្រា៧៥ មាត្រា៧៧ មាត្រា៨២ មាត្រា៩០នៃច្បាប់ ស្តីពីចរាចរណ៏ផ្លូវគោក។

ទី២៖ ឯកសារគោលនយោបាយ ស្តីពីការអភិវឌ្ឍយន្តការភាពជាដៃគូររវាងរដ្ឋ និងឯកជនសម្រាប់គ្រប់គ្រងគម្រោងវិនិយោគសាធារណៈ ២០១៦-២០២០។

ក្រៅពីរបៀបវារៈទាំងពីរនេះ គណៈរដ្ឋមន្រ្តី ក៏ពិភាក្សាអំពីសំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំសច្ចាប័នពីស្ថាប័ននីតិប្បញ្ញត្តិលើ «កិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ» ផងដែរ៕