(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក គីហារ៉ា មីណូរឹ (KIHARA Minoru) រដ្ឋមន្រ្តីការពារជាតិជប៉ុន ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃចន្ទ ទី៥ ខែសីហា ឆ្នាំ២០២៤។
សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចជាផ្លូវការរបស់លោក គីហារ៉ា មីណូរឹ (KIHARA Minoru) រដ្ឋមន្រ្តីការពារជាតិជប៉ុន មកកាន់ព្រះរាជាណាចក្រកម្ពុជា។
លោក KIHARA MINORU ជាអ្នកនយោបាយជប៉ុន ដែលបានបម្រើការជារដ្ឋមន្ត្រីក្រសួងការពារជាតិ ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២៣ ហើយលោកក៏ធ្លាប់ជាសមាជិកនៃគណបក្សប្រជាធិបតេយ្យសេរី និងបានបម្រើការនៅក្នុងសភាតំណាងរាស្រ្ត និងធ្លាប់ជាអនុរដ្ឋមន្ត្រីក្រសួងការពារជាតិផងដែរ៕