(ភ្នំពេញ)៖ នៅរសៀលថ្ងៃចន្ទ ទី៥ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក KIHARA Minoru រដ្ឋមន្ត្រីការពារជាតិជប៉ុន ជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
សូមបញ្ជាក់ថា រដ្ឋមន្ត្រីការពារជាតិជប៉ុន កំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងកម្ពុជា និងជប៉ុន៕