(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤នេះ បានទទួលជួបពិភាក្សាការងារជាមួយ លោក KIHARA MINORU រដ្ឋមន្រ្តីក្រសួងការពារជាតិជប៉ុន នៅទីស្ដីការក្រសួងការពារជាតិ ដែលអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។

លោក KIHARA MINORU ជាអ្នកនយោបាយជប៉ុន ដែលបានបម្រើការជារដ្ឋមន្ត្រីក្រសួងការពារជាតិ ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២៣ ហើយលោកក៏ធ្លាប់ជាសមាជិកនៃគណបក្សប្រជាធិបតេយ្យសេរី និងបានបម្រើការនៅក្នុងសភាតំណាងរាស្រ្ត និងធ្លាប់ជាអនុរដ្ឋមន្ត្រីក្រសួងការពារជាតិផងដែរ៕