(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិក ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ នេះបានរៀបចំពិធីអបអរសាទរ ការបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោដោយមានការទូងស្គរយ៉ាងកងរំពង ក្នុងនោះក៏បានសម្ដែងការគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោនេះផងដែរ។

ពិធីអបអរសាទរការបើកការដ្ឋាននេះ ត្រូវបានការអញ្ជើញចូលយ៉ាងច្រើនកុះករពីថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិកធនាគារជាតិនៃកម្ពុជាក្នុងនោះ នៅសារមន្ទីរ,សស,រ ថ្នាក់ដឹកមន្ត្រីបុគ្គលិកក៏បានរៀបចំ ការអបអរសាទរពិធីបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជោ» នេះដែរ។

សូមបញ្ជាក់ថា អ្វីដែលថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិកធនាគារជាតិនៃកម្ពុជា បានរៀបចំនៅថ្ងៃនេះ សុទ្ធតែចេញពីបេះដូងពិតៗ ក្នុងឋានៈជាតិសាសន៍ខ្មែរនិងជាកូនខ្មែរ ព្រោះគម្រោងព្រែកជីកហ្វូណនតេជោ ជាព្រែកជីកប្រវត្តិសាស្ត្រលើកទី១នៅកម្ពុជា ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ហើយបច្ចុប្បន្នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឲ្យបន្តសម្រេចបាន ដើម្បីផលប្រយោជន៍ខ្មែរជំនាន់ក្រោយ។

ពិធីអបអរសាទរគម្រោងព្រែកជីកហ្វូណនតេជោនេះ រៀបចំស្របហើយក៏ដំណាលទៅនឹងពិធីបើកការដ្ឋាន នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕