(កោះកុង)៖ រដ្ឋបាលខេត្តកោះកុងបានរៀបចំពិធីអបអរសាទរថ្ងៃបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលជាថ្ងៃប្រវត្តិសាស្ត្ររបស់កម្ពុជា វេលាម៉ោង៩៖៩នាទី ព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។
ក្នុងពិធីអបអរសាទរបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដោយមានការចូលរួមគ្រប់បណ្តាអង្គភាព កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទសិស្ស-និសិ្សត គ្រប់សាសនារួមទាំងវិស័យឯកជននិងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
នៅវេលាម៉ោង៩.៩នាទីថ្ងៃទី៥ខែសីហាឆ្នាំ២០២៤ សម្លេងទូងស្គរ វាយគ្មួស គោះត្រដោកនិងសម្លេងប្រគុំតន្ត្រីដោយក្តីសប្បាយរីកក្នុងការចូលរួមអបអរសាទរថ្ងៃបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ជាថ្ងែប្រវត្តិសាស្ត្ររបស់កម្ពុជា៕