(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងគ្រប់ប្រភេទ នៃរដ្ឋបាលខណ្ឌច្បារអំពៅ បានប្រារព្ធអបអរសាទរពិធីបើកការដ្ឋានសាងសង់ជាផ្លូវការ «ព្រែកជីកហ្វូណនតេជោ» នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ នៅនៅបរិវេណរដ្ឋបាលខណ្ឌ ដោយបានការទូងស្គរ យ៉ាងគគ្រឹកគគ្រេង។

កម្មវិធីបានចាប់ផ្តើមនៅម៉ោង៩:០៩នាទី ជាមួយនិងការគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងច្រៀងបទ ពង្សាវតាខ្មែរ ការរាប់ថយក្រោយ នៃការបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណន ការទូងស្គរ អបអរសាទរ ពិធីបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជោ»។ អភិបាលខណ្ឌ និងបានទូងស្គរ និងបន្ទរអបអរសាទរ ពិធីបើកការដ្ឋាន សាងសង់ «ព្រែកជីកហ្វូណនតេជោ»

គម្រោងព្រែកជីកហ្វូណន-តេជោ ជាព្រែកជីក ប្រវត្តិសាស្ត្រលើកទី១ នៅកម្ពុជា ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហើយបច្ចុប្បន្នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អោយបន្តសម្រេចបាន ដើម្បីផលប្រយោជន៍ខ្មែរជំនាន់ក្រោយ។

សូមបញ្ជាក់ថា នៅរាត្រីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះ រដ្ឋបាលសាលារាជធានីភ្នំពេញ នឹងមានការប្រគុំតន្ត្រី នៅមុខសាលមហោស្រព កោះពេជ្រ ដែលមានសិល្បករ និងកីឡាករ ល្បីៗរបស់កម្ពុជា និងមានអ្នកចូលរួមប្រមាណជាង១ម៉ឺននាក់ ជាមួយនិងការ រៀបចំបាញ់កាំជ្រូចនៅទន្លេ៤មុខចំនួន២លើក នោះគឺនៅម៉ោង៧និង២០នាទី មួយលើក និងនៅម៉ោង៩និង៩នាទី មួយលើកទៀត៕