ក្បាលឆក ព្រោះតែសក់ជ្រុះច្រើន - មិនមែនជាជម្ងឺប៉ះពាល់សុខភាពទេ ប៉ុន្តែធ្វើឲ្យអ្នកព្រួយបារម្ភ ពិបាកក្នុងការជួបអ្នកដទៃ និង បាក់ទំនុកចិត្តលើខ្លួនឯងយ៉ាងខ្លាំង។

សភាពនេះ មានមូលហេតុច្រើនយ៉ាងកើតឡើងហើយ ពិបាកព្យាបាលដាច់ណាស់។ ប៉ុន្តែ តាមការស្រាវជ្រាវ ដោយការប៉ះពាល់ផ្ទាល់លើបញ្ហារបណ្ដាលឲ្យសក់ជ្រុះថ្មីៗនេះ  អ្នកវិទ្យាសាស្ត្រ ប្រើវិធីតុល្យភាព DHT អាចជួយព្យាបាលបញ្ហាជ្រុះសក់ បានល្អដល់ទៅ 80% .......ខាងក្រោមនេះ គឺជាវិធីសាស្រ្តព្យាបាលសក់ជ្រុះយ៉ាងមាន ប្រសិទ្ធភាព តាំងពីឬសគល់ ដល់ ចុងសក់ លោកអ្នកអាចសាកល្បងអនុវត្តន៍តាមបាន៖

ប្រេងដូង៖  ជួយជំរុញសក់ឲ្យដុះបានឆាប់រហ័ស។ លោកអ្នកគ្រាន់តែលាបប្រេងដូងសុទ្ធ ត្រង់គល់សក់រួចម៉ាស្សាស្រាលៗ អប់ទុកចោលមួយយប់ ហើយព្រឹកឡើងកក់សក់ជាមួយនឹងទឹកក្ដៅឧណ្ហៗ ។ អនុវត្តន៍របៀបនេះឲ្យបាន ៤ ដង/ សប្ដាហ៍។

ខ្ទឹមបារាំង៖ គៀបយកតែទឹក រួមលាយជាមួយនឹងប្រេងដូង លាបឲ្យសព្វសសៃសក់ ម៉ាស្សាស្រាលៗ ៣០នាទី រួចកក់ជម្រះនិងសាប៊ូកក់សក់ជាធម្មតា។ អនុវត្តន៍ ៤ដង/ សប្ដាហ៍។

ប្រេងចម្រាញ់ពីក្រូចថ្លុង៖ នេះគឺជាវិធីសាស្ត្រដែលគេនិយមប្រើ ព្រោះប្រេងក្រូចថ្លុងគឺជាប្រភេទប្រេងដ៍ល្បី មានប្រសិទ្ធភាពខ្ពស់ ជួយឲ្យសក់ដុះបានឆាប់រហ័ស។វិធីប្រើ៖ បាញ់ជាតិប្រេងនៅដើដៃ ហើយលាបឲ្យសព្វត្រង់គល់សក់ ទុកចោល ១ម៉ោង រួចកក់ជម្រះនឹងទឹកក្ដៅឧណ្ហៗ ។ អនុវត្តន៍ ៤ ដង/ សប្ដាហ៍។

តែបៃតង៖ ស្លឹកតែបៃតងយកទៅដាំទឹកឲ្យពុះ ទុកឲ្យត្រជាក់ រួចយកទៅកក់សក់ ចំនួនសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ ដែលមានក្នុងតែបៃតង ជួយជំរុញសក់ ដុះចេញឆាប់រហ័សជាងមុន ។ ក្រៅពីនោះទៀត ទឹកស្លឹកតែបៃតងអាចជំនួសឲ្យ សាប៊ូកក់សក់បាន ។

ដំណោះស្រាយព្យាបាលឬសសក់ឲ្យរឹងមាំពីខាងក្នុង ៖

- វិធីព្យាបាលសក់ឆកមានប្រសិទ្ធភាពបំផុតនោះគឺ តុល្យភាពអាហារូបត្ថម្ភសម្រាប់រាងកាយ។ ការហូបចុកខ្វះជីវជាតិអាចនាំឲ្យ រាងកាយកង្វះនូវសារជាតិដូចជា ប្រូតេអីន ជាតិខ្លាញ់ carbohydrate និងសារជាតិចិញ្ចឹម (វីតាមីន និងសារជាតិរ៉ែ) ជាហេតុ

ធ្វើឲ្យសុខភាពអន់ខ្សោយនិងបណ្ដាលឲ្យជ្រុះសក់។

- ដើម្បីជំនួយសក់ឲ្យរឹងមាំ គប្បីញ៉ាំប្រភេទផ្លែឈើដែលមានពណ៌ក្រហម លឿង ទឹកក្រូច (ដូចជាការ៉ុត ដំឡូងជ្វា ម្ទេស និង ឳឡឹក) នេះគឺជាអាហារមានផ្ទុកច្រើន វីតាមីនA ឬ បេតាការ៉ូទីន។ ការស្រាវជ្រាវមួយចំនួនឲ្យឃើញថា វីតាមីន A ជំរុញការលូត

លាស់និងសុខភាពនៃកោសិកាជាច្រើន រួមមានឬសគល់សក់ផងដែរ។

- ជំរុញឲ្យសក់រឹងមាំដោយការបរិភោគត្រីដែលមានជាតិខ្លាញ់ ( ដូចជាត្រីសាម៉ុង និង ត្រីសាឌី ) មានផ្ទុកជាតិអាស៊ីត ខ្លាញ់ Omega-3។

- ញ៉ាំ យ៉ាអួ និង អាហារដែលសម្បូរ វីតាមីនបេ 5  ជួយបង្កើនចំនួនឈាមទៅដល់ស្បែកក្បាល ជំរុញការលូតលាស់នៃសក់។

- ញ៉ាំសាឡាត់ និង ស្ពៃ spinach ដើម្បីបង្កើន វីតាមីនអេ, ជាតិដែក, folate និង វីតាមីនស៊ី ជួយឲ្យស្បែកក្បាលរឹងមាំ និង សក់ទន់រលោង។

- ប្រការដែលសំខាន់នោះគឺផ្គត់ផ្គង់ចំនួនប្រូតេអ៊ីនដល់រាងកាយឲ្យបានគ្រប់គ្រាន់ ដោយញ៉ាំ សាច់សុទ្ធ (សាច់មាន់) ពពួកផលិតផលដែលផលិតពីទឹកដោះគោ មានជាតិខ្លាញ់តិច បន្លែសម្បូរជាតិប្រូតេអីន (សណ្ដែក)។ សក់បានបង្កើតឡើងពីម៉ូលេគុលប្រូតេអ៊ីនដែលហៅថា keratin ។

 - ញ៉ាំអាហារដែលមានផ្ទុក វីតាមីន B7 (biotin) រួមមានស៊ុត គ្រាប់ធញ្ញជាតិ អាចជួយដល់ការថែរក្សាសក់។

- ញ៉ាំអាហារដែលសម្បូរជាតិស័ង្កសីដូចជា អយស្ទ័រ បង្កង ព្រោះខ្វះជាតិស័ង្កសីបណ្ដាលឲ្យសក់ជ្រុះ នោះជាមូលហេតុដែលអ្នកគួរតែផ្គត់ផ្គង់ សារជាតិរ៉ែពី របបអាហារហូបចុករាល់ថ្ងៃឲ្យបានគ្រប់គ្រាន់។

ប្រសិនបើអ្នកបានសាកល្បងច្រើនវិធីហើយ ប៉ុន្តែការព្យាបាលសក់ជ្រុះ ឆក នៅតែមិនទទួលបានផលដូចបំណង អ្នកគួរសាកល្បងប្រើប្រាស់ផលិតផលថែរក្សាសក់ Hair Plus ជាផលិតផលរបស់អាមេរិក ផ្សំចេញពីធម្មជាតិសុទ្ធ ពិសេសផ្ទុកទៅដោយសារជាតិ Omega  3 , Zn , Keratin , Biotin ជួយឲ្យសក់ដុះបានឆាប់រហ័ស និង ទន់រលើបរលោង ។

លោកអ្នកអាចរកទិញបាននៅក្រុមហ៊ុន Angkor Beauty ជៀសវាងប៉ះរបស់ក្លែងក្លាយ៕