(វិទ្យាសាស្រ្ត)៖ លោក John "Jack" វិស្វករជនជាតិអាល្លឺម៉ង់ បម្រើការងារឲ្យភ្នាក់ងារអវកាស NASA និងជាអ្នកជួយសង្គ្រោះ យានអាប៉ូឡូ លេខ ១១ (Apollo 11) ក្នុងអំឡុងពេលធ្វើដំណើរឆ្ពោះទៅ ឋានព្រះច័ន្ទនាឆ្នាំ១៩៦៩ បានទទួលមរណៈភាពហើយ នៅយប់ថ្ងៃពុធ ទី២១ ខែកញ្ញា ឆ្នាំ២០១៦ ក្នុងវ័យ ៧២ឆ្នាំ។ នេះបើយោងតាមគេហទំព័រព័ត៌មានវិទ្យាសាស្រ្ត Space.com ចេញផ្សាយនៅថ្ងៃសុក្រ ទី២៣ ខែកញ្ញា ឆ្នាំ២០១៦។
យោងតាមសម្តីរបស់ភរិយារបស់ លោក John ដែលបានប្រាប់ មជ្ឈមណ្ឌលអវកាស NASA តាមប្រព័ន្ធសារអេឡិចត្រូនិចបានឲ្យដឹងថា វិស្វករជនជាតិអាល្លឺម៉ង់ លោក John "Jack Garman" បានទទួលមរណៈភាពដោយសារជំងឺមហារីកខួរឆ្អឹង។
ជាមួយគ្នានេះដែរ លោក Wayne Hale ដែលជាអតីតប្រធានគ្រប់គ្រង ការហោះហើរនិងអ្នកគ្រប់គ្រងកម្មវិធីយានចម្លងអវកាស បានសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះការបាត់បង់វីរៈបុរសរូបនេះ ដែលគាត់មានសមត្ថភាពយ៉ាងប៉ិនប្រសប់ ក្នុងការគ្រប់គ្រងយានឆ្ពោះទៅកាន់ឋានព្រះច័ន្ទដំបូងគេបង្អស់នៅក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ។
គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៦៩ លោក John "Jack Garman" បានដឹកនាំកម្មវិធី អាប៉ូឡូ ១១ (Apollo 11) របស់ភ្នាក់ងារអវកាស NASA ដោយមានអវកាសយានិក បីរូប គឺលោក Neil Armstrong, លោក Michael Collins និង លោក Buzz Aldrin ធ្វើដំណើរឆ្ពោះទៅកាន់ផ្ទៃដីនៃឋានព្រះច័ន្ទដំបូងគេបង្អស់ នៅក្នុងប្រវត្តិសាស្រ្ត៕