(តាកែវ)៖ រដ្ឋបាលខេត្តតាកែវ ដឹកនាំដោយលោក វ៉ី សំណាង អភិបាលខេត្ត នៅរសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤នេះ នឹងរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់មិត្តភាំព និងការប្រគុំតន្ដ្រី ដើម្បីអបអរសាទរថ្ងៃបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជោ»។ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ ចាប់ផ្ដើមនៅម៉ោង២រសៀលតទៅ នៅទីលានគីរីវង់សុខសែនជ័យ ស្ថិតក្នុងក្រុងដូនកែវ។
បើតាមសេចក្ដីប្រកាសរបស់រដ្ឋបាលខេត្តតាកែវ ក្រុមបាល់ទាត់តារាកម្ពុជា (B) និងធ្វើការប្រកួតជាមួយក្រុមបាល់ទាត់ MSR (ពិធីករល្បីៗ) ហើយក្រុមបាល់ទាត់រដ្ឋបាលខេត្តតាកែវ និងធ្វើការប្រកួតជាមួយក្រុមបាល់ទាត់តារាកម្ពុជា បន្ថែមពីនេះនៅពេលល្ងាចក៏មានការប្រគុំតន្រ្តី នៅសួនច្បារតាមបណ្តោយមាត់បឹងតាកែវ ក្នុងក្រុងដូនកែវ ទីរួមខេត្តចាប់ពីម៉ោង៦៖០០ល្ងាចតទៅផងដែ៕