(កោះកុង)៖ រដ្ឋបាលខេត្តកោះកុង បានរៀបចំពិធីអបអរសាទរថ្ងៃបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលជាថ្ងៃប្រវត្តិសាស្ត្ររបស់កម្ពុជា វេលាម៉ោង៩:០៩នាទីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។
ក្នុងពិធីអបអរសាទរបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដោយមានការចូលរួមគ្រប់បណ្តាអង្គភាព កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទសិស្សនិសិ្សត គ្រប់សាសនារួមទាំងវិស័យឯកជននិងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
នៅវេលាម៉ោង៩:០៩នាទីថ្ងៃទី៥ខែសីហាឆ្នាំ២០២៤ សម្លេងទូងស្គរ វាយគ្មួស គោះត្រដោកនិងសម្លេងប្រគុំតន្ត្រីដោយក្តីសប្បាយរីកក្នុងការចូលរួមអបអរសាទរថ្ងៃបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ជាថ្ងែប្រវត្តិសាស្ត្ររបស់កម្ពុជា។