(ភ្នំពេញ)៖ ២០០០ឆ្នាំមុន កម្ពុជាធ្លាប់ជាមហាអាណាចក្រដ៏រុងរឿងអស្ចារ្យបំផុតមួយ ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ក៏ដោយសារតែបុព្វបុរសយើងបានកសាងនូវប្រព័ន្ធធារាសាស្ត្រ និងផ្លូវទឹកដ៏សម្បើម។ ថ្ងៃនេះ រដ្ឋាភិបាលរបស់យើងនឹងធ្វើឲ្យប្រវត្តិសាស្ត្រខ្មែរ រុងរឿងសារជាថ្មីម្តងទៀត ដូចជំនាន់មហានគរ តាមរយៈការបង្កើត ព្រែកជីក ហ្វូណនតេជោ។
ព្រែកជីក ហ្វូណនតេជោ មិនត្រឹមតែជាគម្រោងប្រវត្តិសាស្ត្រថ្មីរបស់កម្ពុជាតែប៉ុណ្ណោះទេ តែគម្រោងនេះនឹងនាំមកនូវប្រយោជន៍ដ៏មហិមា និងការរីកចំរើនរុងរឿងជូនជាតិមាតុភូមិទៀតផង។
ដូច្នេះបណ្តាញសហគ្រិនស្ត្រីអាស៊ាន និងបណ្តាញសហគ្រិនស្ត្រីកម្ពុជា សូមចូលរួមចំនែកក្នុងការបង្កើតវីដេអូមួយនេះ ដើម្បីជាកាដូ និងសាក្ខីភាព ក្នុងការសាទរ និងគាំទ្រនូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតគម្រោងប្រវត្តិសាស្ត្រដ៏មហិមាមួយនេះ ដើម្បីជាប្រយោជន៍ដល់ ជាតិ និងជនរួមជាតិ៕