(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានដឹកនាំប្រតិភូសុខាភិបាល ចុះពិនិត្យស្ថានភាព និងវឌ្ឍនភាពតាមមូលសុខាភិបាលនៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក និងមន្ទីរពេទ្យខេត្ដ ក្នុងខេត្ដចំនួន៣ រួមមាន៖ ខេត្ដតាកែវ កែប និងកំពត។ ការចុះបេសកកម្មខាងលើនេះ គឺបានធ្វើនៅឡើងរយៈពេល២ថ្ងៃទី ៣១ ខែកក្កដា ដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤។
តាមរយៈកិច្ចសម្ភាសជាង៦នាទី របស់លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ជាមួយបណ្ដាញព័ត៌មាន Fresh News លោកសាស្ដ្រាចារ្យ បានបញ្ជាក់ថា ក្នុងឱកាស២ថ្ងៃនេះ ក្រុមប្រតិភូសុខាភិបាល បានចុះមកពិនិត្យការបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋនៅក្នុងតាមមូលដ្ឋាន ភូមិ ស្រុក ខេត្ដ នៃខេត្ដចំនួន៣ គឺខេត្ដតាកែវ កែប និងខេត្ដកំពត។
លោកសាស្ដ្រាចារ្យបានបញ្ជាក់ទៀតថា «ការចុះមកពិនិត្យនេះ ដើម្បីឱ្យដឹងប្រាកដថា ការបម្រើសេវារបស់មន្ដ្រីសុខាភិបាលយើង ជូនដល់ប្រជាពលរដ្ឋ និងដើម្បីពិនិត្យមើលថាតើនៅមានចំណុចណាខ្លះទៀត ដែលយើងត្រូវមានការគំាទ្រជួយធ្វើយ៉ាងណាឱ្យការបម្រើសេវាឱ្យកាន់តែមានប្រសិទ្ធភាព ឱ្យប្រជាពលរដ្ឋដែលចូលមកប្រើសេវាមានភាពងាយស្រួល ហើយមានប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងទាន់ពេលវេលា»។
ដើម្បីជ្រាបកាន់តែច្បាស់នូវលទ្ធផលនៃដំណើរចុះបេសកកម្មខាងលើនេះ សូមលោកអ្នកនាង អញ្ជើញទស្សនានូវកិច្ចសម្ភាសរបស់លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ឈាង រ៉ា ដូចតទៅ៖