(ក្រចេះ)៖ ព្រះសង្ឃ និងពុទ្ធបរិស័ទចំណុះឲ្យវត្តអារាមចំនួន ២៧វត្ត នៅក្នុងសាលាអនុគណស្រុកសំបូរ ខេត្តក្រចេះ បានត្រៀមលក្ខណៈរួចរាល់ហើយ ក្នុងការចូលរួមអបអរសាទរ ពិធីបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ដែលនឹងក្លាយជាសមិទ្ធផលប្រវត្តិសាស្ត្ររបស់កម្ពុជា ។
ព្រះសិរីសម្ភារ៍ បណ្ឌិត អេង ផល្លា ព្រះរាជាគណៈកិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា ព្រះអនុគណស្រុកសំបូរ ខេត្តក្រចេះ និងជាព្រះចៅអធិការវត្តព្រះ វិហារធំសសរ១០០តំណាងសហការីមន្ត្រីសង្ឃតាមឋានានុក្រម នៃសាលាអនុគណស្រុកសំបូរព្រះចៅអធិការទាំង២៧វត្ត ព្រមទាំងលោកអាចារ្យគណៈ កម្មការនិងពុទ្ធបរិស័ទទូទាំងស្រុកសំបូរ ខេត្តក្រចេះ ។
ព្រះអង្គមានថេរៈដីកាថា បន្ទាប់ពីមានសារាចរណែនាំពីរាជរដ្ឋា ភិបាលព្រះអង្គបានប្រជុំព្រះ សង្ឃអាចារ្យ គណៈកម្មកាវត្ត ទាំង២៧វត្ត រួមទាំងពុទ្ធបរិស័ទ ត្រៀមលក្ខណៈចូលរួមអបអរ សាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅវត្តព្រះវិហារធំសសរ១០០ និងតាមបណ្ដាវត្តផ្សេងទៀត នមានការទូងស្គរ វាយជូង វាយរគាំង ការកាន់ទង់ជាតិ ទង់ សាសនាដែលនឹងមានព្រះ សង្ឃ និងពុទ្ធបរិស័ទ ចូលរួមជាច្រើននៅថ្ងៃស្អែកនេះ៕