Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រឹកនេះ ក្រសួងមហាផ្ទៃ ធ្វើសន្និសីទកាសែត បង្ហាញមុខក្រុមបោកគ្រាប់បែក នៅលើផ្លូវ ១៦៣ ក្នុងសង្កាត់បឹងកេងកង៣ (Video Inside)

23-09-2016 09:14

(ភ្នំពេញ)៖ នៅម៉ោង៩៖៣០ព្រឹក ថ្ងៃទី២៣ ខែកញ្ញា​ ឆ្នាំ២០១៦នេះ នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នឹងធ្វើសន្និសីទកាសែទមួយ ដើម្បីបង្ហាញមុខក្រុមជនដៃដល់ ក្នុងករណីបោកគ្រាប់បែក នៅលើផ្លូវ១៦៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦។ នេះបើតាមសេចក្តីរាយការណ៍ពីសមត្ថកិច្ចក្រសួងមហាផ្ទៃ។

សូមជំរាបថា នៅម៉ោង៧៖៤០នាទី យប់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ មានករណីភ្ញាក់ផ្អើលមួយ នៅតាមបណ្តោយផ្លូវលេខ១៦៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ដោយមានការបំផ្ទុះគ្រាប់បែក មួយគ្រាប់បណ្តាលឲ្យមនុស្ស៤នាក់ រងរបួសធ្ងន់ស្រាល និងបណ្តាលឲ្យរថយន្ត៤គ្រឿង រួមទាំងទ្រព្យសម្បត្តិប្រជាពលរដ្ឋ នៅក្បែរនោះខូចខាតផងដែរ៕