(ភ្នំពេញ)៖ ដើមឫស្សីគឺជារុក្ខជាតិម្យ៉ាង ដែលត្រូវបានច្បាប់ចាត់ទុកជាអនុផលព្រៃឈើដូចវ័រផ្ដៅ ហើយដើមឫស្សីបានផ្ដល់អត្ថប្រយោជន៍សម្បូរបែបរហូតរាប់ពាន់មុខ មិនចាញ់ដើមត្នោតនោះឡើយ ពិសេសគឺបានបម្រើដល់សេចក្តីត្រូវការរបស់ប្រជាកសិករខ្មែរយើងនៅតាមស្រុកស្រែចំការ ដែលមិនអាចខ្វះបានតាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ន។
ឥឡូវនេះ នៅក្នុងប្រទេសកម្ពុជា សិប្បកម្មកែច្នែមួយកន្លែង បានយកដើមឫស្សីមកកែច្នៃមកធ្វើជា កែវទឹក ដបទឹក និងវត្ថុអនុស្សាវរីយ៍ផ្សេងៗ សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ដែលកំពុងមានការពេញនិយមយ៉ាងខ្លាំងនាពេលបច្ចុប្បន្ន។
អ្នកស្រី ទ្រី រស្មី ម្ចាស់សិប្បកម្ម ប៊េមប៊ូអេកូ ដែលមានទីតាំងស្ថិតនៅខណ្ឌដង្កោ រាជធានីភ្នំពេញ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ថា ការបង្កើតសិប្បកម្មកែច្នែឫស្សីនេះ គឺចង់ចូលរួមចំណែកការកាត់បន្ថយដបប្លាស្ទិច និងជួយលើកស្ទួយវិស័យវប្បធម៍ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ទៅលើការកែច្នៃទៅលើដប។
សូមទស្សនាបទយកការណ៍ ដែលរៀបចំដោយ កញ្ញា ប៉ាង ប៊ុនថេង អ្នកយកព័ត៌មាន Fresh News ស្តីពី ការកែច្នែដើមឫស្សី ដូចតទៅ៖