(តូក្យូ)៖ គ្រោះរញ្ជួយដីដ៏ខ្លំាងមួយមានកម្លំាង៦,៥ រិចទ័រ បានវាយប្រហារមកលើភាគខាងត្បូង ទីក្រុងតូក្យូ នៅព្រឹកថ្ងៃសុក្រនេះ ខណៈទំហំនៃការខូតខាត និងជនរងគ្រោះពុំទាន់ត្រូវបានគេរាយការណ៍នៅឡើយទេ។ នេះបើតាមការឱ្យដឹងពីវិទ្យាស្ថានភូមិសាស្ត្រអាមេរិក (USGS) ដែលចុះផ្សាយដោយសារព័ត៌មាន Channel News នៅមុននេះបន្តិចនាព្រឹកថ្ងៃសុក្រ ទី២៣ ខែកញ្ញា ឆ្នាំ២០១៦។
យោងតាម USGS គ្រោះរញ្ជួយដីនេះ មានចំណុចរញ្ជួយស្ថិតនៅចំងាយ២៣២ គីឡូម៉ែត្រពីភាគខាងត្បូង ទីក្រុងតូក្យូ ហើយមានជម្រៅរញ្ជួយ១០គីឡូម៉ែត្រទៅក្នុងដី ក៏ប៉ុន្តែមិនមានការប្រកាសសញ្ញាអាសន្នពីរលក យក្សស៊ូណាមិ នោះទេ រីឯទីភ្នាក់ងារឧតុនិយមជប៉ុនបានបញ្ជាក់ថា ក៏មិនមានការបំផ្លិចបំផ្លាញគួរឱ្យកត់ សម្គាល់នោះដែរ។