(ភ្នំពេញ)៖ យោងតាមគេហទំព័រ របស់អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៧លើក (យប់៣លើក) បណ្ដាលឲ្យមនុស្សស្លាប់៥នាក់ របួសធ្ងន់៩នាក់ និងរបួសស្រាល់១០នាក់។
គ្រោះថ្នាក់ទាំង៧លើកនេះ បណ្ដាលឲ្យខូចខាតយានយន្ដសរុបចំនួន១៣គ្រឿងរួមមាន ម៉ូតូចំនួន១០គ្រឿង រថយន្ដធុនតូចចំនួន១គ្រឿង រថយន្ដធុនធំ២គ្រឿង ហើយមូលហេតុ ដែលបណ្ដាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍រួមមានល្មើសល្បឿន៣លើក មិនប្រកាន់ស្ដាំ១លើក ស្រវឹង១លើក ប្រជែង២លើក ក្នុងនោះអ្នកមិនពាក់មួកសុវត្តិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ចំនួន១១នាក់។
នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ លទ្ធផលត្រួតពិនិត្រអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្ដដែលល្មើសសរុបទូទាំងប្រទេស មានចំនួន២,១៥៣គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ៥៨៥គ្រឿង និងពិន័យសរុបចំនួន១,៥៦៨គ្រឿង៕