(ភ្នំពេញ)៖ របាយកាណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀន ប្រចាំថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ របស់អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃម្សិលមិញនគរបាលជាតិ បានបង្រ្កាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀនចំនួន៤ករណី ឃាត់ខ្លួន៦នាក់ មុខសញ្ញាជួញដូរចំនួន៦នាក់ ដកហូតថ្នាំមេតំហ្វេតាមីន (ice) ចំនួន០.៤១ក្រាម និង១កញ្ចប់ធំ។
ជនសង្ស័យទាំងនោះត្រូវបានឃាត់ខ្លួនដោយ៖ មន្ទីរប្រយុទ្ធប្រឆាំងគ្រឿងញៀន បង្ក្រាប១ករណី ឃាត់ខ្លួន៣នាក់, នគរបាលកំពង់ស្ពឺ បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់, នគរបាលខេត្តត្បូងឃ្មុំ បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់, និងនគរបាលខេត្តកពង់ឆ្នាំង បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់៕