(ជប៉ុន)៖ នៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០១៦ តបតាមការអញ្ជើញរបស់ គណៈកម្មការរៀបចំពិព័រណ៍ ទេសចរណ៍អន្តរជាតិ JATA Tourism EXPO ប្រទេសជប៉ុន, រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន បានដឹកនាំគណៈប្រតិភូ ចូលរួមពិព័រណ៍ញទសចរណ៍អន្តរជាតិ JATA Tourism EXPO Japan ២០១៦ និងសន្និសីទអន្តរជាតិស្តីពី «ឱកាសថ្មី សម្រាប់គោលដៅទេសចរណ៍ប្រកបដោយនិរន្តភាព ប្រទេសជប៉ុន និងពិភពលោក / Global Tourism Forum on “ New opportunities for Sustainable DestinationJapan and the World” នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
ពិព័រណ៍ញទេសចរណ៍អន្តរជាតិ JATA Tourism EXPO Japan គឺជាព្រឹត្តិការណ៍ញទេសចរណ៍ប្រចាំឆ្នាំដ៏ធំរបស់ជប៉ុន សម្រាប់អ្នកកំណត់នយោបាយទេសចរណ៍ធំៗ និងការជួបជុំរវាងប្រតិបត្តិករទេសចរណ៍ធំៗ លើសកលលោក។ ឆ្នាំនេះមានការចូលរួមពីប្រមុខថ្នាក់ដឹកនាំប្រទេស ថ្នាក់ដឹកនាំទេសចណ៍ និងប្រតិបត្តិករទេសចរណ៍ និងអ្នកសារព័ត៌មាន នៃប្រទេសក្នុងតំបន់ និងពិភពលោក ប្រមាណ១ពាន់នាក់ មកពី១៤០ប្រទេស។
នេះក៏ជាឱកាសមួយដ៏ល្អជាការផ្សព្វផ្សាយទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោកទាំងមូល ពិសេសគឺទីផ្សារជប៉ុន ស្របរពលដែលក្រុមហ៊ុនទេសចរណ៍ (All Nippon Airways - ANA ទើបមានការភ្ជាប់ការហោះហើរត្រង់លើកដំបូងពីភ្នំពេញ-តូក្យូ។
ក្នុងសន្និសីទអន្តរជាតិទេសចរណ៍ លោក taleb Rifai (តាលិប រីហ្វៃ) អគ្គលេខាធិការ អង្គការទេសចរណ៍ពិភពលោក (UNWTO) លោក David Scowsill ប្រធានក្រុមប្រឹក្សាទេសចរណ៍ និងធ្វើដំណើរ (World Travel and Tourism Council/WTTC) បានផ្តោតជាសំខាន់អំពី តួនាទីនាំមុខនៃវិស័យទេសចរណ៍ ក្នុងកំណើនសេដ្ឋកិច្ចពិភពលោកសំខាន់ បានពិភាក្សាស៊ីជម្រៅអំពីការអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយ និរន្តរភាពដែលផ្តើមចេញពីការបង្កើតផលិតផលទេសចរណ៍ថ្មីៗ និងពង្រឹងការគ្រប់គ្រងគោលដៅទេសចរណ៍ប្រកបដោយគុណភាព ពិសេសភាពស្អាត និងបៃតង។
បទពិសោធន៍គឺការយកចិត្តទុកដាក់សំខាន់ដល់ការគ្រប់គ្រងគោលដៅទេសចរណ៍ (Destination Management Organization-DMO) ប៉ុន្តែការគ្រប់គ្រងដោយនិរន្តភាពនេះ គឺទាមទារចាំបាច់ឲ្យមានការគាំទ្រ និងឯកភាពខាងឆន្ទះនយោបាយពីគ្រប់ភាគីពាក់ព័ន្ធ។ លោក Taleb Rifai (តាលិប រីហ្វៃ) អគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោកក៏បានគូសបញ្ជាក់ថា ជាការពិត ជោគជ័យនៃការរីកចំរើន នៃវិស័យទេសចរណ៍ជប៉ុន គឺបានដោយសារការដឹកនាំ និងចង្អុលណែនាំដោយផ្ទាល់ពីលោកនាយករដ្ឋមន្រ្តីជប៉ុន ហ្ស៊ីន ស្សូបអាបេ Shizno Abe ក៏ដូចជានៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បាននាំមកនូវសន្តិភាព និងភាពសុខដុមរមនាជូនសង្គមជាតិ និងការដឹកនាំគាំទ្ររបស់សម្តេច បានបើកផ្លូវឲ្យវិស័យទេសចរណ៍កម្ពុជា មានការរីកចំរើនប្រកបដោយនិរន្តភាព និងការបែងចែកដោយសមធម៌។
សូមបញ្ជាក់ថា ក្នុងពិព័រណ៍ទេសចរណ៍របស់ JATA Tourism Expo Japa នេះ ព្រមទាំងនឹងស្តង់ពិព័ររបស់ប្រទេសនានា កម្ពុជាក៏បានរៀបចំស្តង់ពិព័រណ័មួយ ដែលមានការចូលរួមពីប្រតិបត្តិករទេសចរណ៍ជប៉ុន ដែលកំពុងប្រកបអាជីវកម្មនៅកម្ពុជាផងដែរ៕