(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានសេចក្តីថ្លែងការណ៍ប្រកាសគាំទ្រសារពិសេសរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានថ្លែងពីការអនុវត្តកម្មវិធី និងគម្រោងក្រោមក្របខណ្ឌតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ហើយបានក៏បានប្រកាសថ្កោលទោសជនទាំងឡាយដែលប្រឆាំងនឹងផលប្រយោជន៍ជាតិនេះ។
ការខិតខំអនុវត្តកិច្ចការអភិវឌ្ឍធំៗទាំងនេះ គឺនឹងនាំមកនូវផលប្រយោជន៍ដល់ប្រទេសជាតិ និងប្រជាជនយ៉ាងធំធេងក្រៃលែង ដែលមិនគួរមានជនណាមករារាំងចំពោះកិច្ចខិតខំទាំងនេះឡើយ ដូច្នេះសកម្មជនបក្សប្រឆាំងទាំងនោះ ក៏បានប្រកាសថ្កោលទោសជនទាំងឡាយដែលប្រឆាំងនឹងផលប្រយោជន៍ជាតិនេះ។
កិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម គឺជាគំនិតផ្តួចផ្តើមដំបូងរបស់កម្ពុជាក្នុងឆ្នាំ១៩៩៩ ដែលពេលនោះមានសម្តេចតេជោនៅជានាយករដ្ឋមន្ត្រី ក្នុងគោលបំណងជំរុញសមាហរណកម្មខេត្តជាប់ព្រំដែននៃប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម ដោយធ្វើយ៉ាងណាប្រែក្លាយព្រំដែននេះទៅជាព្រំដែនមិត្តភាព សាមគ្គីភាព និងការអភិវឌ្ឍ៕