(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣ សីហា ឆ្នាំ ២០២៤នេះ នៅសាលាបឋមសិក្សាវត្តមហាមន្រ្តីបានរៀបចំកម្មវិធី ការចែករំលេក ក្តីស្រឡាញ់ និងស្នាមញញឹម លើកទី១៥ ក្រោមប្រធានបទ «កម្ពុជាស្អាត កម្ពុជាបៃតង ខ្មែរធ្វើបាន» ពិសេសឆ្លៀតឱកាសកម្មវិធីនេះគ្រប់ភាគីក៏បានចេញសារគាំទ្រ និងត្រៀមចូលរួមថ្ងៃបើកការដ្ឋាន ព្រែកជីកហ្វូណនតេជោ ដែលនឹងប្រព្រឹត្តនៅ ថ្ងៃទី៥ ខែសីហា ឆ្កនាំ២០២៤នេះផងដែរ។
ដោយឡែក ចំពោះ ក្រសួងបរិស្ថាន ការចង្អុលបង្ហាញ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងនោះវត្តមានលោក គង់ សៀកលី អគ្គនាយកករដ្ឋាន ចំណេះដឹង និងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថាន បានសហការជាមួយ ក្រុមយុវជនពិសេសម្តេចតេជោ ហ៊ុន សែន រដ្ឋបាលសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង លោកគ្រូអ្នកគ្រូសាលាបឋមសិក្សាវត្តមហាមន្រ្តី អាព្យាបាលសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ ២០២៤ នេះ បានរៀបចំកម្មវិធី៖ ការចែករំលែកក្តីស្រឡាញ់ និងស្នាមញញឹម លើកទី១៥ ក្រោម ប្រធានបទ «កម្ពុជាស្អាត កម្ពុជាបៃតង ខ្មែរធ្វើបាន» ។
កម្មវិធីនេះធ្វើឡើងក្រោមអធិបតីភាព លោក គង់ សៀកលី អគ្គនាយកករដ្ឋាន ចំណេះដឹង និងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថាន, លោក ហេង សំណាង រួមនឹងអាជ្ញាធរខណ្ឌ លោក ហួត លាបពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខណ្ឌបឹងកេងកង លោក ពាហន ចៅ សង្កាត់អូឡាំពិក លោកគ្រូអ្នកគ្រូ ដឹកនាំដោយ លោកនាយកសាលា សឹង ទូច និងសិស្សានុសិស្សសរុបប្រមាណ ៤០០ នាក់។
ជា មួយ គ្នានេះដែល គណអធិបតីទាំងមូល បានវាយតម្លៃខ្ពស់ចំពោះការចូលរួម អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និង អង្គកាដៃគូ ក្នុងការចែករំលែកការស្រឡាញ់ និងការអប់រំបរិស្ថាន រួមជាមួយពិធី ដាំកូនឈើនៅតាមសាលារៀន ជាពិសេសជាមួយសិស្សានុសិស្ស ដើម្បីបង្កើតសកម្មភាពមេត្រីបរិស្ថាន ជាពិសេស បាន ចូលរួមអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលបានបង្កើតឡើងដោយមានការ ណែនាំដ៏ខ្ពង់ខ្ពស់ការចង្អុលបង្ហាញ ឯកឧត្តមបណ្ឌិត អ៊ាងសុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដែលផ្តោតសំខាន់ លើ មុំយុទ្ធសាស្រ្ត បី សំខាន់ ភាព ស្អាត ភាពបៃតង និងចីរភាព។
នៅក្នុងឱកាសនោះ ឯកឧត្តម បានលើកឡើង ពីយុទ្ធនាការកាត់បន្ថយ ការប្រើប្រាស់ប្លាស្ទិក នៅកម្ពុជាក្រោមប្រធានបទ «ថ្ងៃនេះខ្ញុំមិនប្រ់ថង់ប្លាស្ទិកទេ» ពិតជាមានសារៈសំខាន់ និងបានបំផុសនៅ ចលនាចូលរួមរបស់ក្មេងៗ ជំនាន់ក្រោយនៅតាមសាលរៀនទូទាំងប្រទេស ប្រមាណជាង ៣លាន ៤សែននាក់ ឱ្យមានការយល់ដឹង និងអនុវត្ត ដើម្បីធ្វើឱ្យតាមសាលារៀន ដងផ្លូវ ទីសាធារណៈ តំបន់សហគមន៍ កន្លែងទេសចរណ៍ ជាកន្លែងដែលស្អាត និងគ្មានការប្រើប្រាស់ថង់ប្លាស្ទិកនិងមានភាពបៃតង មានដើមឈើ មានម្លប់ និងមានខ្យល់អាកាសល្អហើយ បានចូលរួម ជាមួយរាជរដ្ឋាភិបាល ក្នុងការសម្រេចគោលដៅប្រទេសកម្ពុជា ជាប្រទេសអព្យាក្រឹតកាបូន និង មានគម្របព្រៃ៦០% នៅឆ្នាំ២០៥០៕