(ភ្នំពេញ)៖ នៅសល់ប្រមាណ១០០ថ្ងៃទៀតតែប៉ុណ្ណោះ ការបោះឆ្នោតជ្រើសប្រធានាធីបតីអាមេរិក នឹងចូលមកដល់ខណៈមកទល់ពេលនេះ ក្រោយការផ្លាស់ប្ដូរបេក្ខជនប្រធានាធីបតី របស់បក្សប្រជាធិបតេយ្យពី លោក ចូ បៃដិន មកជាលោកស្រី កាមេឡា ហារីស នៅមិនទាន់មានឡើយបេក្ខជនអនុប្រធានាធីបតី ដែលលេចធ្លោនៅក្នុងបក្សនេះនៅឡើយ។

តើការនរណាដែលអាចក្លាយជាបេក្ខជន អនុប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យ? ហើយសេដ្ឋកិច្ចអាចនឹងមានការប្រែប្រួលទេ បើសិនជាមានគណបក្សសាធារណរដ្ឋឈ្នះក្នុងការបោះឆ្នោតនេះ?

នៅសប្តាហ៍នេះ Fresh Talk បានរៀបចំកិច្ចពិភាក្សាមួយ ស្តីពី «ការបោះឆ្នោតជ្រើសរើសប្រធានាធីបតីអាមេរិក ក្រោយការចាកចេញរបស់ លោក ចូ បៃដិន ពីបេក្ខភាពប្រធានធិបតីអាមេរិក»

កិច្ចពិភាក្សានេះមានវាគ្មិន២រូបចូលរួមគឺ៖

- លោកបណ្ឌិត ឆេង គីមឡុង ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី
- លោកបណ្ឌិត ស៊ឺន សំ អ្នកវិភាគគោលនយោបាយ នៃរាជបណ្ឌិត្យសភាកម្ពុជា

សូមរង់ចាំកិច្ចពិភាក្សាទាំងស្រុង នៅម៉ោង៦ល្ងាចនេះ ដែលនឹងផ្សាយតាមកញ្ចក់ទូរទស្សន៍ និងបណ្តាញនានារបស់ Fresh News៕